Child Safe Tourism

សកម្មភាពរបស់យើងក៏ជះផលប៉ះពាល់ដល់ជីវិតរបស់កុមារដែល
ធ្វើការងារនិងរស់នៅក្នុងតំបន់ទេសចរណ៍ផងដែរ។

មិនថាយើងរស់នៅកន្លែងណាក៏ដោយក្នុងពិភពលោកនេះ យើងម្នាក់ៗត្រូវទទួលខុសត្រូវចំពោះកុមារពិសេសគឺរក្សាសុវត្ថិភាពរបស់ពួកគេ
ពីការរំលោភបំពាន។កុមារដែលរស់នៅតំបន់ទេសចរណ៍ពិតជាងាយរងគ្រោះដោយការរំលោភបំពានផ្នែកផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ ជួនកាលយើងអាចធ្វើសកម្មភាពមួយចំនួនដោយមិនដឹងខ្លួន ដែលអាចធ្វើឲ្យកុមារបន្តប្រឈមនឹងវដ្តនៃការរំលោភបំពាន។ ហេតុនេះ ជាការសំខាន់ណាស់ដែលយើងត្រូវដឹងពីរបៀបធ្វើសកម្មភាពសាមញ្ញៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំពោះកុមារ និងជួយបង្កើត
ឧស្សាហកម្មទេសចរណ៍ដែលរក្សាសុវត្ថិភាពកុមារ។យុទ្ធនាការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍មានគោលបំណងផ្ដល់ជូនពួកយើងនូវចំណេះដឹង និងព័ត៌មានស្ដីពីកិច្ចការសាមញ្ញៗដែលយើងម្នាក់ៗអាចធ្វើបាន ដើម្បីក្លាយខ្លួនជាអ្នកដំណើរដែលរក្សាសុវត្ថិភាពកុមារ។

ចូររៀនសូត្របន្ថែមពីរបៀបក្លាយខ្លួនជាអ្នកដំណើរដែលរក្សាសុវត្ថិភាពកុមារ។

Learn

សិក្សា

ស្វែង​យល់​អំពី​របៀប​ដែល​អ្នកអាច
​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ។

សិក្សា​បន្ថែម
Pledge

សម្បថ

ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ។ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើជា
​អ្នកដំណើរ​ដែល​ជួយរក្សា​សុវត្ថិភាព​កុមារ។

ទទួល​សម្បថ
Share

ចែករំលែក

ផ្សព្វផ្សាយ​ដំណឹង។ ​ជួយ​បង្កើត​ចរន្ត​អ្នកធ្វើ​ដំណើរ​
ប្រកប​ដោយ​ការទទួល​ខុសត្រូវ។