Child Safe Tourism

ចូរចៀសវាងការឲ្យអំណោយដោយផ្ទាល់
ដល់កុមារ ឬនាំពួកគេទៅ​កន្លែង​ណា​មួយ
​ដោយ​​គ្មាន​អ្នកទៅជាមួយ

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?

បើទោះជាយើងអាចយល់ថាអន្តរកម្មជាមួយកុមារម្ចាស់ស្រុកគឺជាបទពិសោធន៍ដ៏ពិសេស​មួយក៏ដោយ ក៏អន្តរកម្មនេះអាចប៉ះពាល់ជាខ្លាំងដល់ពួកគេ។ វាបង្រៀនកុមារឲ្យស្និទ្ធិស្នាលជាមួយជន​ប្លែកមុខ ដែលមិនមែនសុទ្ធតែមានបំណងល្អចំពោះកុមារនោះទេ។ ការលេងកំសាន្ត ការឲ្យអំណោយ ឬការនាំកុមារទៅកន្លែងណាមួយដោយ​គ្មានអ្នកទៅជាមួយ នឹងលើកទឹកចិត្តឲ្យពួកគេជឿជាក់លើមនុស្សពេញ​វ័យ​ដែលជាជនប្លែកមុខ ដោយ​គ្មានការត្រួតពិនិត្យ ឬការអនុញ្ញាតពីម្តាយឪពុក ឬអាណាព្យាបាលរបស់ពួកគេ។ ជនដែលចង់ធ្វើបាបកុមារ ជារឿយៗធ្វើបាបកុមារបន្ទាប់ពីកសាងទំនាក់ទំនងល្អជាមួយ​កុមារបានមួយរយៈសិន ជារឿយៗមានការឲ្យអំណោយ និងសំណូក។ ការធ្វើបែបនេះអាចឲ្យកុមារវង្វេង ហើយធ្វើឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់។

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?

មិនត្រូវឲ្យ​អំណោយ​ដោយផ្ទាល់ដល់​​កុមារ ឬ​យក​កុមារ​ទៅកន្លែង​ណាមួយ​ដោយ​គ្មាន​អ្នក​ទៅ​ជាមួយ និង​គ្មាន​ការ​អនុញ្ញាត​នោះឡើយ។ ជំនួស​មកវិញ អ្នក​អាច​បរិច្ចាគ​ទៅដល់​អង្គការ និង​សហគ្រាស​ទាំងឡាយ​ណា​ដែល​ធ្វើការ​ដើម្បី​គាំទ្រ​កុមារ​ងាយរងគ្រោះ និង​គ្រួសារ​របស់​ពួកគេ។

ចំពោះ​តំបន់​ជនបទ និង​សហគមន៍​តូចៗ អ្នកត្រូវ​សុំជួប​ជាមួយ​ថ្នាក់ដឹកនាំ​ភូមិ ហើយ​ផ្ញើ​អំណោយ​ទាំងនោះ​ទៅឲ្យ​ពួកគេ។ ថ្នាក់ដឹកនាំ​ភូមិ​អាច​ធានា​បានថា វត្ថុ​ទាំងឡាយ​ត្រូវបាន​បែងចែក​ដោយ​ត្រឹមត្រូវ ទៅ​ដល់​ដៃ​កុមារ​ដែល​មាន​តម្រូវការ​បំផុត។ ប្រសិន​បើ​អ្នក​ទៅទស្សនា​តំបន់​ជនជាតិ​ដើម​ភាគតិច ជា​ការល្អ សូម​កុំ​​នាំយក​របស់​ដូចជា ស្ករគ្រាប់ សម្លៀកបំពាក់ ឬ​ឱសថ​ទាំងឡាយ​ណា​ដែល​អាច​គម្រាម​កំហែងកំហែង​ដល់​បែបបទ​ប្រពៃណី​នៃជីវិតរស់នៅរបស់​ពួកគេ។

Who can I contact or support?

ប្រទេសកម្ពុជា
  1. 1

    អង្គការ​​ Room to Read Cambodia

    អង្គការ​ Room to Read ធ្វើការ​ដើម្បី​លើកកម្ពស់​អក្ខរភាព និង​សមភាព​យែនឌ័រ​​ក្នុង​ការអប់រំ តាមរយៈ​ការផ្តល់​ហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យ​តាមសាលារៀន បោះពុម្ព​សៀវភៅ និង​ការណែនាំ​ស្តីពី​ការអាន និង​ការសរសេរ។

    Visit site
ប្រទេសថៃ
  1. 1

    មូលនិធិ​ Gift of Happiness

    មូលនិធិនេះ​ផ្តល់​របស់​របរ​ចាំបាច់​ជាមូល​ដ្ឋាន​ដូចជា​ សម្លៀក​បំពាក់ កន្លែង​គេង ថ្នាំពេទ្យ ឧបករណ៍​សិក្សា និង​ឧបករណ៍​កសិកម្ម​ដល់​កុមារ និង​គ្រួសារ​កុមារ​ក្នុង​ប្រទេស​ថៃ។

    Visit site
ប្រទេសវៀតណាម
  1. 1

    អង្គការ Room to Read Vietnam

    អង្គការ​ Room to Read ធ្វើការ​ដើម្បី​លើកកម្ពស់​អក្ខរភាព និង​សមភាព​យែនឌ័រ​​ក្នុង​ការអប់រំ តាមរយៈ​ការផ្តល់​ហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យ​តាមសាលារៀន បោះពុម្ព​សៀវភៅ និង​ការណែនាំ​ស្តីពី​ការអាន និង​ការសរសេរ។

    Visit site
ប្រទេសឡាវ
  1. 1

    បណ្ណាល័យ​ Luang Prabang

    បណ្ណាល័យ​ហ្លួងប្រាបាង​ផ្តល់​សម្ភារៈ​សម្រាប់​អាន​​ដល់​កុមារ​ក្នុង​ភូមិ​ដាច់ស្រយាល​ចំនួន ៧៥ ក្នុង​ប្រទេសឡាវ។

    Visit site