Child Safe Tourism

ចូរជ្រើសរើសសណ្ឋាគារនិងអាជីវកម្មណា
ដែលអនុវត្តស្តង់ដារការពារកុមារ

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?

កុមារដែលរស់នៅតំបន់ទេសចរណ៍ ពិតជា​ងាយរងគ្រោះដោយការរំលោភបំពានផ្នែកផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ ឧស្សាហកម្មទេសចរណ៍មានអំណាច និងសក្ដានុពលយ៉ាងខ្លាំងក្នុងការជួយផ្ដល់​នូវ​សុវត្ថិភាពកាន់តែប្រសើរសម្រាប់កុមារ។

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?

រាល់ប្រាក់មួយដូល្លារៗដែលអ្នកចាយជះឥទ្ធិពលដល់ពិភពលោកដែលនៅជុំវិញខ្លួនអ្នក ដូច្នេះ ចូរប្រើប្រាស់អំណាចជាអតិថិជនរបស់អ្នកប្រកបដោយភាពឈ្លាសវៃ។ ចូរគាំទ្រអាជីវកម្ម​ទាំងឡាយណាដែលធ្វើសកម្មភាពជាវិជ្ជមានដើម្បីការពារសិទ្ធិកុមារ និងគាំទ្រសហគមន៍ម្ចាស់ស្រុកក្នុង​ការកសាងនូវអនាគតប្រកបដោយនិរន្តរភាព។ ចូរជ្រើសរើសសណ្ឋាគារ និងអាជីវកម្មដែលអនុវត្តស្តង់ដារការពារ​កុមារ និងលើកទឹកចិត្តអាជីវកម្មដទៃទៀតឲ្យធ្វើដូចគ្នានេះដែរ។ បើអ្នកឃើញកុមារត្រូវបានកេងប្រវ័ញ្ច​នៅក្នុងអាជីវកម្ម ឬសេវាកម្មដែលអ្នកកំពុងប្រើប្រាស់ ចូរនិយាយប្រាប់ពួកគេពីភាពមិនពេញចិត្តរបស់​អ្នក និងទៅរកសេវាកម្មពីអាជីវកម្មនៅកន្លែងផ្សេងទៀត។ ឧស្សាហកម្មទេសចរណ៍ បំពេញបំណងតាម​តម្រូវការរបស់អ្នក។

Who can I contact or support?

ប្រទេសកម្ពុជា
  1. 1

    បណ្ដាញសុវត្ថិភាពកុមារប្រចាំប្រទេសកម្ពុជា

    បណ្ដាញសុវត្ថិភាពកុមារគឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការហ្វ្រែនអន្តរជាតិ ដើម្បីបង្កើតនូវបណ្ដាញ​ក្នុង​ស្រុកនៃពលរដ្ឋប្រកបដោយទំនួលខុសត្រូវដែលការពារកុមាររស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវ។ គេហទំព័រ

    Visit site
ប្រទេសថៃ
  1. 1

    ក្រម (The Code)

    ក្រម(The Code) គឺ​ជា​ការផ្តួច​ផ្តើម​គំនិត​ស្តីពីទេសចរណ៍ប្រកប​ដោយ​ការទទួល​ខុសត្រូវ ដែល​ធ្វើជា​ដៃគូ​ជាមួយ​អាជីវកម្មទេសចរណ៍និង​ធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ។

    Visit site
  2. 2

    បណ្ដាញសុវត្ថិភាពកុមារប្រចាំប្រទេសថៃ

    បណ្ដាញសុវត្ថិភាពកុមារគឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការហ្វ្រែនអន្តរជាតិ ដើម្បីបង្កើតនូវបណ្ដាញ​ក្នុង​ស្រុកនៃពលរដ្ឋប្រកបដោយទំនួលខុសត្រូវដែលការពារកុមាររស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវ។ គេហទំព័រ

    Visit site
ប្រទេសវៀតណាម
  1. 1

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ

    មគ្គុទេសក៏ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ទន្លេមេគង្គ ចងក្រងនូវអាជីវកម្មតាមសហគមន៍ និង​សហគ្រាសសង្គមក្នុងតំបន់ទន្លេមេគង្គ។ គេហទំព័រ

    Visit site
  2. 2

    ក្រម (The Code)

    ក្រម(The Code) គឺ​ជា​ការផ្តួច​ផ្តើម​គំនិត​ស្តីពីទេសចរណ៍ប្រកប​ដោយ​ការទទួល​ខុសត្រូវ ដែល​ធ្វើជា​ដៃគូ​ជាមួយ​អាជីវកម្មទេសចរណ៍និង​ធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ។

    Visit site
ប្រទេសឡាវ
  1. 1

    អង្គការហ្វ្រែនអន្តរជាតិ

    អង្គការហ្វ្រែនអន្តរជាតិមានហាងលក់រាយ និងគំនិតផ្ដួចផ្ដើមបណ្ដុះបណ្ដាលជាច្រើនសម្រាប់ម្តាយឪពុក និងមនុស្សវ័យក្មេង ក្នុងការបណ្ដុះបណ្ដាលក្នុងតំបន់នេះ។ គេហទំព័រ