Child Safe Tourism

ហាមចូលរួមក្នុងសកម្មភាពផ្លូវភេទគ្រប់
ប្រភេទជាមួយមនុស្សអាយុក្រោម១៨ឆ្នាំ

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?

សកម្មភាពផ្លូវភេទជាមួយកុមារគឺជាបទល្មើសប្រឆាំងនឹងច្បាប់។ បើតាមអនុសញ្ញាអន្តរជាតិ កុមារគឺជាជនទាំងឡាយណាដែលមានអាយុក្រោម១៨ឆ្នាំ។ ការរំលោភបំពានផ្លូវភេទផ្ដល់នូវផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ និងយូរអង្វែងដល់កុមារ។ អ្នកក៏អាចជួបនូវផលលំបាកធ្ងន់ធ្ងរផងដែរ ទាំងនៅប្រទេសដែលអ្នកទៅទស្សនា និងពេលត្រឡប់មកប្រទេសកំណើតរបស់អ្នកវិញ។

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះបើខ្ញុំឃើញសកម្មភាពដែលគួរឲ្យសង្ស័យ?

បើអ្នកឃើញសកម្មភាពណាមួយក្នុងអំឡុងពេលធ្វើដំណើររបស់អ្នក ដែលធ្វើឲ្យអ្នកមាន​អារម្មណ៍​មិនស្រួល អាក់អន់ចិត្ត ស្អប់ខ្ពើម ឬភ័យខ្លាច ចូររកដំណោះស្រាយ។ បើអ្នកឃើញឥរិយាបថគួរ​ឲ្យសង្ស័យ ចូររាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬទីភ្នាក់ងារអន្តរជាតិដែលមានរាយឈ្មោះនៅ​ខាងក្រោម។

Who can I contact or support?

ប្រទេសកម្ពុជា
  1. 1

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់ប៉ូលីសថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា

    សូមទូរស័ព្ទមក ១២៨៨ ឬ ០២៣ ៩៩៧ ៩១៩

  2. 2

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារប្រចាំប្រទេសកម្ពុជា

    បណ្ដាញសុវត្ថិភាពកុមារគឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការហ្វ្រែនអន្តរជាតិ ដើម្បីបង្កើតនូវបណ្ដាញ​ក្នុង​ស្រុកនៃពលរដ្ឋប្រកបដោយទំនួលខុសត្រូវដែលការពារកុមាររស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវ។ បើ​អ្នកឃើញកុមារប្រឈមនឹងគ្រោះថ្នាក់ សូមទូរស័ព្ទមកកាន់បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារដូចតទៅ ០១២ ៣១១ ១១២ (ភ្នំពេញ) ០១៧ ៣៥៨ ៧៥៨ (សៀមរាប) ០១២ ៤៧៨ ១០០ (ក្រុងសីហនុ)។ គេហទំព័រ

    Visit site
  3. 3

    បណ្តាញទូរស័ព្ទជំនួយកុមារ ប្រចាំប្រទេសកម្ពុជា

    បណ្តាញទូរស័ព្ទជំនួយកុមារ ប្រចាំប្រទេសកម្ពុជាផ្ដល់នូវសេវាផ្ដល់ប្រឹក្សា និងព័ត៌មានតាមទូរស័ព្ទដោយមិន​គិតថ្លៃ ថ្នាក់ជាតិ ដោយអ្នកជំនាញ ព្រមទាំងបញ្ជូនបន្ត និងតាមដានសម្រាប់កុមារ និងពលរដ្ឋដែលមានក្ដី​បារម្ភ។ សូមទូរស័ព្ទមក ១២៨០ ឬផ្ញើសារមក ០១៧ ៩៨៥ ៨១០ គេហទំព័រ

    Visit site
ប្រទេសថៃ
  1. 1

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់មណ្ឌលប្រាចាបូឌី ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍នេះទទួលរបាយការណ៍ករណីអំពើហិង្សា និងរំលោភបំពាន។ រួចពួកគេ​សម្របសម្រួលជាមួយស្ថាប័ន ឬភ្នាក់ងារពាក់ព័ន្ធ ដែលជួយជនរងគ្រោះ និងសាក្សីដោយសេវាកម្ម​ និងជំនួយសមស្រប។ សូមទូរស័ព្ទមក ១៣០០។

  2. 2

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារប្រចាំប្រទេសថៃ

    បណ្ដាញសុវត្ថិភាពកុមារគឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការហ្វ្រែនអន្តរជាតិ ដើម្បីបង្កើតនូវបណ្ដាញ​ក្នុង​ស្រុកនៃពលរដ្ឋប្រកបដោយទំនួលខុសត្រូវដែលការពារកុមាររស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវ។ បើ​អ្នកឃើញកុមារប្រឈមនឹងគ្រោះថ្នាក់ សូមទូរស័ព្ទមកកាន់បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញសុវត្ថិភាពកុមារប្រចាំទីក្រុងបាំងកក ០៨៦ ៩៧១ ៨៨៦១ ឬ ១៨០០ ៧៧៧ ២១១។ គេហទំព័រ1.

    Visit site
ប្រទេសវៀតណាម
  1. 1

    បណ្តាញទូរស័ព្ទជំនួយកុមារប្រចាំប្រទេសវៀតណាម

    បណ្តាញទូរស័ព្ទជំនួយកុមារប្រចាំប្រទេសវៀតណាម ផ្ដល់នូវសេវាផ្ដល់ប្រឹក្សា និងព័ត៌មានតាមទូរស័ព្ទដោយមិន​គិតថ្លៃ ថ្នាក់ជាតិ ដោយអ្នកជំនាញ ព្រមទាំងបញ្ជូនបន្ត និងតាមដានសម្រាប់កុមារ និងពលរដ្ឋដែលមានក្ដី​បារម្ភ។ សូមទូរស័ព្ទមក ១៨០០ ១៥៦៧

ប្រទេសឡាវ
  1. 1

    បណ្ដាញទូរស័ព្ទទាន់ហេតុការណ៍របស់ប៉ូលីសថ្នាក់ជាតិប្រចាំប្រទេសឡាវ

    សូមទូរស័ព្ទមក ១១៩១

  2. 2

    បណ្ដាញសុវត្ថិភាពកុមារប្រចាំប្រទេសឡាវ

    បណ្ដាញសុវត្ថិភាពកុមារគឺជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការហ្វ្រែនអន្តរជាតិ ដើម្បីបង្កើតនូវបណ្ដាញ​ក្នុង​ស្រុកនៃពលរដ្ឋប្រកបដោយទំនួលខុសត្រូវដែលការពារកុមាររស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវ។ គេហទំព័រ

    Visit site
សកល
  1. 1

    កងប៉ូលីសពិសេសសាកលសារវ័ន្ត

    កងប៉ូលីសពិសេសសាកលសារវ័ន្តគឺជាបណ្តាញអន្តរជាតិនៃទីភ្នាក់ងារពង្រឹងច្បាប់ និងដៃគូដទៃទៀត ដែល​ធ្វើការងារដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទលើកុមារ។ គេហទំព័រ

    Visit site
  2. 2

    អ៊ីនធឺប៉ូល

    អ៊ីនធឺប៉ូល គឺជាស្ថាប័នប៉ូលីសអន្តរជាតិធំជាងគេ ហើយធ្វើការងារដើម្បីគាំទ្រដល់ប៉ូលីស ក៏ដូចជា​សម្របសម្រួលដល់កិច្ចសហប្រតិបត្តិការប៉ូលីសអន្តរជាតិ។ គេហទំព័រ

    Visit site