Child Safe Tourism

ចូរសុំ​ការអនុញ្ញាត​មុនពេល​ថតរូបកុមារ

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់?

សូម​ប្រព្រឹត្ត​ចំពោះកុមារ និង​ឪពុកម្តាយ​កុមារ​ដោយ​ក្តី​គោរព ដូចអ្វី​ដែល​អ្នក​ធ្វើ​នៅ​ប្រទេស​របស់​អ្នក។ ជានិច្ចកាល ត្រូវ​សុំ​ការអនុញ្ញាត​ពីកុមារ និង​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​ពួកគេ​ មុនពេល​ថតរូប។

មិនត្រូវ​ឲ្យ​លុយ​កុមារ ឬ​សុំឲ្យគេ​ឈរ​ថតរូប​ដើម្បី​បាន​លុយ ឬ​អំណោយ​នោះ​ឡើយ។ ការធ្វើ​បែបនេះ​នឹង​លើកទឹកចិត្ត​កុមារ​ឲ្យ​សុំ​លុយ ហើយ​ជាលទ្ធផល​​អាច​ធ្វើ​ឲ្យ​គេ​ឈប់​ទៅរៀន ដើម្បី​រកលុយ​​ពី​អ្នក​ទេសចរណ៍​ទៅវិញ។

សូមប្រយ័ត្ន​ប្រយែង​​ចំពោះ​របៀប​ដែល​អ្នកប្រើប្រាស់​ និង​ចែករំលែក​រូបភាព​របស់កុមារ ជាពិសេស​នៅលើ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ អ្នក​អាច​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​រូបភាព​របស់​កុមារដែល​ត្រូវ​ចែករំលែក​ពាសពេញ​បណ្តាញអ៊ីនធើណេត ដោយ​ពួកគេ​ពុំ​បាន​ដឹងខ្លួន ឬ​ពុំមាន​ការអនុញ្ញាត​ពី​កុមារ ឬ​ឪពុកម្តាយ​របស់​ពួកគេ។ ជារឿយៗ ការំលោភ​បំពាន​ផ្លូវភេទ​កុមារ ការជួញ​ដូរ​កុមារ និង​បទឧក្រិដ្ឋ​ប្រឆាំង​កុមារ​ដទៃទៀត ជារឿយៗ ច្រើន​ត្រូវ​បាន​សម្របសម្រួល​តាម​បណ្តាញ​អ៊ីនធើណេត ហើយ​រូប​ថត​អាច​ដើរតួ​ដ៏​សំខាន់​ដោយ​មិនដឹង​ខ្លួន។

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីខ្លះផ្សេងពីនេះ?

សូមគិត​អំពី​មូលហេតុ​ដែល​អ្នក​ចង់បាន​រូបថត​កុមារ​ម្ចាស់ស្រុក និង​ថាតើ​មូលហេតុ​​ទាំងនោះ​ពិតជា​បម្រើ​ឲ្យឧត្តមប្រយោជន៍​កុមារ ឬ​យ៉ាងណា។ ប្រសិន​បើ​អ្នក​ថតរូប​កុមារ សូម​ព្យាយាម​ចាប់​យក​រូបភាព​តាមលក្ខណៈ​ដែល​ពុំ​បង្ហាញ​នូវ​អត្តសញ្ញាណ​កុមារ ហើយ​​មិនត្រូវ​ថតរូប​កុមារអាក្រាត និង​មិនត្រូវបញ្ជាក់​ទីកន្លែង​របស់​​កុមារនៅលើ​អ៊ីធើណេត​ឡើយ។