Child Safe Tourism

January 23, 2013

អាជីវកម្ម និងសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ - ការចាប់ផ្ដើមនៃធនធានឧស្សាហកម្ម

យើងខ្ញុំមានក្តីរីករាយសូមប្រកាសនូវការចាប់ផ្ដើម ផ្នែកឧស្សាហកម្មនៃ ក្នុងថ្ងៃនេះ។ មិនថាអ្នកជាអ្នកជំនួញជាលក្ខណៈបុគ្គល អាជីវកម្មខ្នាតតូច ឬក្រុមហ៊ុនធំក៏ដោយ ក៏មានជំហានសាមញ្ញៗដែលអ្នកអាចធ្វើដើម្បីការពារកុមារងាយរងគ្រោះ
ឲ្យកាន់តែប្រសើរឡើងនៅតាមតំបន់គោលដៅទេសចរណ៍ព្រមទាំងអាចអូសទាញអតិថិជនគុណភាពខ្ពស់ដែលយកចិត្តទុកដាក់
ចំពោះកន្លែងដែលពួកគេទៅទស្សនា។ ផ្នែកឧស្សាហកម្មនេះផ្ដល់នូវព័ត៌មានស្ដីពីសកម្មភាពសាមញ្ញៗ និងចំណាយប្រាក់តិចដែលអាជីវកម្មរបស់អ្នកអាចយកទៅអនុវត្តបាន។

សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ធ្វើឲ្យអាជីវកម្មមានលក្ខណៈល្អ។ អតិថិជន អ្នកវិនិយោគទុន និងដៃគូជំនួញចូលចិត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវដែលរក្សាសុវត្ថិភាពកុមារពីការរំលោភបំពាន។ ការស្រាវជ្រាវរបស់យើងបង្ហាញថា ៖

  • ៥៧,១%នៃអ្នកដំណើរមកកាន់តំបន់នេះ (កម្ពុជា ឡាវ ថៃ ឬវៀតណាម) បានឃើញសកម្មភាពមួយចំនួនដែលធ្វើឲ្យពួកគេគិតថាកុមារកំពុងប្រឈមនឹងការរំលោភបំពាន។
  • ៨៤,៨%នៃអ្នកដំណើរចង់បានព័ត៌មានបន្ថែមស្ដីពីរបៀបការពារកុមារពីការកេងប្រវ័ញ្ច។
  • ៩៤,៨% និយាយថាគោលនយោបាយអាជីវកម្មដែលការពារកុមារនឹងជះឥទ្ធិពលជាវិជ្ជមានដល់ទម្លាប់ទិញរបស់ពួកគេ។

ជាការច្បាស់ណាស់ដែលថាបទពិសោធន៍អ្នកដំណើរ (រួមទាំងបទពិសោធណ៍អវិជ្ជមានដូចជា 
ការយល់ឃើញថាមានការរំលោភបំពានលើកុមារ) អាចមានផលប៉ះពាល់ដ៏សំខាន់ដល់កេរ្តិ៍ឈ្មោះនៃតំបន់គោលដៅទេសចរណ៍ និងអាចប៉ះពាល់ដល់អត្រាមកទស្សនារបស់ភ្ញៀវទេសចរ។ អ្នកដំណើរ និងភ្ញៀវទេសចរ 
អន្ទះសារដើម្បីគាំទ្រដល់អាជីវកម្មដែលប្រតិបត្តិតាមគោលនយោបាយសុវត្ថិភាពកុមារដែលអភិវឌ្ឍបានយ៉ាងល្អ និងអនុវត្តតាមបានយ៉ាងខ្ជាប់ខ្ជួន។

ចូរជួយលើកស្ទួយអាជីវកម្មរបស់អ្នកដោយក្លាយខ្លួនជាអ្នកដឹកនាំក្នុងសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ សូមចូលទៅមើល ផ្នែកឧស្សាហកម្ម និងចាប់ផ្ដើមធ្វើសកម្មភាពនៅថ្ងៃនេះ។