Child Safe Tourism

August 17, 2012

ក្រសួងទេសចរណ៍កម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែង<br>ដើម្បីការពារកុមារក្នុងវិស័យទេសចរណ៍

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២

ក្រសួងទេសចរណ៍កម្ពុជា និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ចេញប្រកាសនៅថ្ងៃនេះ នូវកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារក្នុងវិស័យទេសចរណ៍តាមរយៈគម្រោងកុមារភាពដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ទីភ្នាក់ងារអូស្ត្រាលី
សម្រាប់ការអភិវឌ្ឍអន្តរជាតិ។ គម្រោងកុមារភាពបានចងក្រងកម្លាំងរបស់អង្គការទស្សនៈពិភពលោក ការិយាល័យអង្គការសហប្រជាជាតិ
ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងអ៊ីនធឺប៉ូល ដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃការកេងប្រវ័ញ្ចផ្លូវភេទលើ
កុមារក្នុងវិស័យទេសចរណ៍តាមវិធីសាស្ត្របង្ការ និងការពាររួមគ្នា។

អង្គការទស្សនៈពិភពលោកបានធ្វើការជាដៃគូជាមួយក្រសួងទេសចរណ៍តាំងពីឆ្នាំ២០០១ នៅពេលក្រសួងទេសចរណ៍បង្កើតជាលើកដំបូងនូវគណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ អង្គការទស្សនៈពិភពលោកបានចាត់តាំងគម្រោងកុមារភាព ផ្នែកបង្ការជាទីភ្នាក់ងារអនុវត្តដោយផ្អែកលើភាពជាដៃគូយូរអង្វែងជាមួយក្រសួងទេសចរណ៍ និងកំណត់ហេតុសកម្មភាពរបស់អង្គការទស្សនៈពិភពលោកក្នុងការការពារកុមារ។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានក្លាយជាតំបន់គោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញមួយ។ ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថាកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២,៨លាននាក់ក្នុងឆ្នាំ២០១១ ដែលជាកំណើន១៥%បើធៀបនឹងឆ្នាំ២០១០។

យើងដឹងថាតំបន់គោលដៅទេសចរណ៍អូសទាញកុមារងាយរងគ្រោះ និងគ្រួសារឲ្យស្វែងរកប្រាក់ចំណូល” នេះជាសម្ដីរបស់លោក ផង់ ចន្តា អ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់គម្រោងកុមារភាព ផ្នែកបង្ការ “នៅពេលវិស័យទេសចរណ៍កាន់តែរីកចម្រើន យើងចាំបាច់ត្រូវការអ្នករក្សាសុវត្ថិភាពដើម្បីធានាថាកុមារត្រូវបានការពារពីការរំលោភបំពានគ្រប់រូបភាព។ យើងមិនត្រឹមតែចង់ឲ្យវិស័យទេសចរណ៍មានសុវត្ថិភាពសម្រាប់បរិស្ថាន សុវត្ថិភាពសម្រាប់ វប្បធម៌ កេរ្តិ៍ដំណែល និងសហគមន៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ឲ្យវិស័យទេសចរណ៍មានសុវត្ថិភាពសម្រាប់កុមារទាំងអស់ ពិសេសកុមារដែលងាយរងគ្រោះបំផុត។”

អង្គការទស្សនៈពិភពលោកសូមកោតសរសើរចំពោះការអ្នកដឹកនាំរបស់ក្រសួងទេសចរណ៍សម្រាប់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ ក្នុងភាពជាដៃគូជាមួយក្រសួងទេសចរណ៍ អង្គការ ទស្សនៈពិភពលោកនឹងធ្វើការជាមួយរដ្ឋាភិបាល និងវិស័យទេសចរណ៍ដើម្បីឲ្យកាន់តែយល់ដឹងពីភាពងាយរងគ្រោះនៃកុមារប្រឈមនឹងគ្រោះថ្នាក់ និងគាំទ្រដល់ការអនុវត្តទេសចរណ៍ប្រកបដោយទំនួលខុសត្រូវដែលផ្ដល់អាទិភាពដល់ការការពារកុមារ។ ប្រការនេះចាប់ផ្ដើមជាមួយសិក្ខាសាលារយៈពេលពីរថ្ងៃរបស់គណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ដែលបានផ្ដល់នូវផែនការការងារសម្រាប់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ អង្គការទស្សនៈពិភពលោកក៏កំពុងធ្វើការតាមសហគមន៍ជាមួយកុមារី និងកុមារា ម្ដាយឪពុក និងអ្នកដឹកនាំសហគមន៍ដើម្បីកសាងនូវបណ្ដាញដ៏រឹងមាំប្រឆាំងនឹងការរំលោភបំពាន។