Warning: Declaration of Menu_With_Description::start_el(&$output, $item, $depth, $args) should be compatible with Walker_Nav_Menu::start_el(&$output, $item, $depth = 0, $args = Array, $id = 0) in /home/thecode1/public_html/childsafetourism.org/wp-content/themes/childsafe_v2/functions.php on line 692
Guest Posts @kh | Child Safe Tourism

Child Safe Tourism

October 13, 2014

ការរក្សា​សុវត្ថិភាព​កុមារ​តាមបណ្តាញ​អ៊ីនធើណេត

សំណេរ​របស់​ភ្ញៀវ – ការកេងប្រវ័ញ្ច​លើ​កុមារ និង​មជ្ឈមណ្ឌល​ការពារ​តាមប្រព័ន្ធ​អ៊ីនធើណេត បច្ចេកវិទ្យា​ឌីជីថល​គឺ​មានសារៈ​សំខាន់​ណាស់​សម្រាប់​កុមារ និង​មនុស្ស​វ័យក្មេង។ ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​រៀនសូត្រ លេង​កំសាន្ត ជួបជុំ និង​បង្ហាញ​អំពី​ខ្លួនឯង ដោយ​ប្រើ​វិធីសាស្រ្ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​គ្រប់ប្រភេទ មិនថា​ជាការ​ចែករំលែក​រូបថត និង​វីដេអូ ការសរសេរ​ក្នុង​ប្លុក ការលេងហ្គេម ឬ​ការបង្កើត​កម្មវិធី​របស់​ខ្លួន​ផ្ទាល់​នោះឡើយ។ មាន​ឱកាស​ដ៏​គួរឲ្យ​អស្ចារ្យ​ជាច្រើន​នៅក្នុងនោះ។ ប៉ុន្តែ​ បច្ចេកវិទ្យា​ឌីជីថល​ក៏​បង្កប់​នូវ​ហានីភ័យ​ដ៏ធ្ងន់ធ្ងរ​មួយចំនួន​ចំពោះ​កុមារ​ផងដែរ។ មានចំណង​ទាក់ទង​រវាង​ការរំលោភ​បំពាន​កុមារ​នៅក្នុង​បរិបទ​ទេសចរណ៍ និង​បច្ចេកវិទ្យា​ឌីជីថល។ ជនល្មើស​ផ្លូវភេទ​កុមារ ជារឿយៗ​តែង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​ចូល​ទៅរក និង​លួង​លោម​កុមារ​សម្រាប់​គោលបំណង​រំលោភបំពាន​ផ្លូវភេទ​តាម​បណ្តាញ​អ៊ីនធើណេត។ ឪពុក​ម្តាយ និង​អ្នក​ថែ​ទាំ​អាច​បង្កើត​ឲ្យ​មាន​ភាព​ខុសប្លែក​យ៉ាង​សំខាន់​ក្នុង​ការកាត់​បន្ថយ​ហានីភ័យ​ដែល​កុមារ​ជួបប្រទះនៅលើ​អ៊ីនធើណេត ហើយ​ជួយ​រក្សា​សុវត្ថិភាព​ពួកគេ។ ជាការ​សំខាន់​ណាស់​ដែល​ឪពុកម្តាយ និង​អ្នកមើលថែ​ត្រូវ​យល់​​អំពី​អ្វី​ដែល​កុមារ​កំពុង​ធ្វើ​នៅលើ​អ៊ីនធើណេត និង​និយាយ​ជាមួយ​ពួកគេ​អំពី​ហានីភ័យ​ដែលមាន។ សារគន្លឹះ​សំខាន់ៗ​របស់​យើង​សម្រាប់​ឪពុកម្តាយ​ និង​អ្នកមើលថែ៖ សូមឲ្យ​កូន​អ្នក​បង្ហាញ​អំពី​គេហទំព័រ​ដែល​ពួកគេ​ប្រើប្រាស់​ឲ្យ​អ្នកឃើញ៖ តាមរយៈ​ការធ្វើបែបនេះ កូន​អ្នក​បានរួម​បញ្ចូល​អ្នក​នៅក្នុង​ជីវិត​​ តាមប្រព័ន្ធ​អ៊ីនធើណេត និង​សកម្មភាព​សង្គម​សំខាន់ៗ​របស់​ពួកគេ។ តាមរយៈ​ការបង្ហាញ​ចំណាប់​អារម្មណ៍ និង​កត់សម្គាល់​លើ​ឈ្មោះ​បណ្តាញ​អ៊ីនធើណេត​ដែល​ពួក​គេ​ចូលចិត្ត អ្នកអាច​ទៅ​បើក​មើល​បណ្តាញ​ទាំងអស់​នេះ​ឡើង​វិញ​ពេល​អ្នក​នៅ​ម្នាក់ឯង សូម​ចំណាយ​ពេល និង​ស្វែង​យល់​អំពី​ទីនោះ រក​វិធី​ដើម្បី​កំណត់​លក្ខណៈ​សុវត្ថិភាព និង​សិក្សា​អំពី​របៀប​រាយការណ៍​ដោយផ្ទាល់​ទៅដល់​បណ្តាញ​នោះ។ ធានា​ថាកូន​របស់​អ្នក​បាន​កំណត់ profile របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ឯកជន៖ បណ្តាញ​​សង្គម​ដូចជា Facebook, YouTube និង Instagram ជាដើម ត្រូវ​បាន​កុមារ​ប្រើប្រាស់​ដើម្បី​ចែក​រំលែក​ព័ត៌មាន រូបថត …

Read more
August 14, 2014

ចុះ​ចំណែក​កុមារវិញ?

Gសំណេរ​របស់​ភ្ញៀវ – Willem Niemeijer ស្ថាបនិក និង​ CEO របស់​ក្រុមហ៊ុន Khiri Travel ឧស្សាហកម្ម​ការធ្វើ​ដំណើរ និង​ទេសចរណ៍​ ទទួល​ខុសត្រូវ​លើ​ការងារ ១ ​​ក្នុង​ចំណោម​ការងារ ១១ ទូទាំង​ពិភពលោក។ យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចាត់តាំង​ដោយ WTTC (ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ការធ្វើ​ដំណើរ និង​ទេសចរណ៍​ ឆ្នាំ ២០១៤) បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​នេះ​គឺ​ជា​ឧស្សាហកម្ម​បង្កើត​មុខរបរ​​ខ្ពស់​បំផុត​មួយ​ បន្ទាប់​ពី​វិស័យ​អប់រំ​​ និង​បាន​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​មនុស្ស​ជាង ១០០ លាននាក់​​នៅទូទាំង​ពិភពលោក និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ដល់​មនុស្ស​រហូត​ដល់ ២៦៥ លាន​នាក់។ ឧស្សាហកម្ម​នេះ​ក៏​ជា​ឧស្សាហកម្ម​ដែល​មានលក្ខណៈ​ពិសេស​ដោយឡែក​ផងដែរ ដោយ​ក្នុង​នោះ​ភាគី​ពាក់ព័ន្ធ ជារឿយៗ​ច្រើនតែ​ពុំ​មាន​ទំនាក់ទំនង​បុគ្គល​ដោយផ្ទាល់​ឡើយ។ អាជីវកម្ម​ដែល​មាននិន្នាការ​ផ្អែក​លើ​​មនុស្ស​នេះ ត្រូវ​បាន​​ពង្រឹង​បន្ថែម​ទៀត​ដោយ​អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​វិស័យ​​សាធារណៈ និង​វិស័យ​ឯកជន ព្រមទាំង​អ្នកដើរតួ​ក្នុង​ឧស្សាហកម្ម និង​អ្នកធ្វើដំណើរ​ សុទ្ធតែ​មានលទ្ធភាព​ដ៏ច្រើន​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​​នៅ​គ្រប់កម្រិត​ទាំងអស់។ ចំណុច​នេះ​បើកចំហរ​ឲ្យ​មាន​ឱកាស​ដ៏ធំ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នេះ​ក្នុង​ការរួមដៃ​គ្នា និង​ប្រឈម​មុខ​ដោយ​អង់អាច​ចំពោះ​បញ្ហា​ការកេងប្រវ័ញ្ច និង​រំលោភ​បំពាន​លើ​កុមារ។ ផែនទី​ចង្អុល​ផ្លូ​វត្រូវ​បាន​រៀបចំ​រួច​មកហើយ​ដោយ​​ការងារ​ថ្មីស្រឡាង​របស់​ NGOs ដូចជា​អង្គការ Friends-International បណ្តាញ​សុវត្ថិភាព​កុមារ និង​អង្គការ​ទស្សនៈ​ពិភពលោក​ជាដើម។ ពួកគេ​មានបទពិសោធន៍​ជា​ច្រើនឆ្នាំ​ជាមួយ​តថភាព​ជាក់ស្តែង​នៅមូលដ្ឋាន​ដែល​កុមារ និង​គ្រួសារ​កុមារ​ជួប​ប្រទះ។ ពួកគេ​ដឹង​ពី​ការលំបាក​ក្នុង​ការបំបែក​វដ្ដ​ដ៏​អាក្រក់​នៃ​ភាព​ក្រីក្រ​ដែល​បាន​ផ្តន្ទា​កុមារ​ឲ្យ​ធ្វើការ​លក់​កម្រង​ផ្កា​នៅតាម​​ផ្លូវ​បំបែក​មាន​មនុស្ស​ច្រើន …

Read more
February 14, 2014

ដំណើរ​ឆ្ពោះទៅកាន់សុវត្ថិភាពកុមារ​ក្នុងវិស័យទេសចរណ៍

សំណេរ​របស់​ភ្ញៀវ – Aarti Kapoor អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែកបង្ការ​របស់គម្រោងកុមារភាព អ្នក​ស្គាល់ស្ថានភាពយ៉ាង​ច្បាស់។ អ្នកមក​ដល់កន្លែងថ្មីមួយ​ មិនថាជា​ភូមិ​ដាច់ស្រយាល ឬទីតាំង​ទេសចរណ៍​តាម​ទីក្រុង​ដ៏​មាន​ប្រជាប្រិយ​នោះឡើយ ហើយ​ភ្លាមៗនោះ​អ្នក​បាន​​​ឃើញ ​កុមារ។ ពួកគេ​ដើរមក​រក​អ្នក​ដោយ​មានទំនុកចិត្ដ ហើយ​ពេលខ្លះ​ពួកគេ​មក​​​ជាក្រុម ដើម្បីលក់ស្ករ​កៅស៊ូ ឬ​ផ្លែឈើ ឬគ្រាន់តែហុចកំប៉ុង​​ប្លាស្ទីកមករក​អ្នក​ដើម្បីសុំលុយកាក់​ក្នុង​នាម​ជា​អ្នក​សុំទាន។ នេះគឺជាស្ថានភាព​ដ៏​តានតឹងមួយ ព្រោះ​​អ្នកមើលឃើញទាំងភាពរឹងមាំ និងភាពក្រីក្រ​របស់​កុមារ​​ក្នុងពេល​ដំណាលគ្នា។ យើង​ពិបាក​ដឹងថា តើត្រូវ​ឆ្លើយ​តប​ចំពោះស្ថានភាព​ទាំង​អស់នេះដោយ​របៀបណា ជាពិសេស​ពេល​អ្នក​មិនទាន់​បាន​ត្រៀមខ្លួន​ជាមុន។ ខ្ញុំ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​​​ជា​ច្រើនដង​ផងដែរ។ ផ្នែកបង្ការរបស់​គម្រោងកុមារ​ភាព ប្រើប្រាស់​វិធីសាស្ដ្រ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​​នៅក្នុង ការ​ទប់ស្កាត់ការ​កេងប្រវ័ញ្ចផ្លូវភេទ​លើកុមារ​ក្នុងវិស័យធ្វើដំណើរ និង​ទេសចរណ៍។ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​កម្មវិធី ខ្ញុំ​មាន​កិត្ដិយស​ដែល​អាច​មាន​ឱកាស​ធ្វើការ​ឆ្ពោះ ទៅ​សាង​អនាគតកាន់តែប្រសើរ​សម្រាប់កុមារ។ ដំណើររបស់​ខ្ញុំ​ផ្ទាល់​មកកាន់​សុវត្ថិភាព​កុមារ​ក្នុងវិស័យ​ទេសចរណ៍ ​គឺជា​ដំណើរ​មួយ​ដែល​រួមបញ្ចូល​ទាំងចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​ក្នុង​ការ​ធ្វើដំណើរ ​ក៏ដូចជាការរៀនសូត្រ​ផ្នែក​​វិជ្ជាជីវៈ​ជាបន្ដ​បន្ទាប់​របស់ខ្ញុំ ក្នុង​ការការ​ពារ​​កុមារ​ផង ដែរ។ ខាង​ក្រោម​នេះ​គឺជារូប​ភាពសង្ខេប​មួយ​ ស្ដីពី​ដំណើរ​របស់ខ្ញុំ។ ប៉ុន្មានឆ្នាំមុនពេលខ្ញុំធ្វើដំណើរ​នៅទ្វីបអាស៊ី ដៃគូ​ធ្វើដំណើរ​របស់​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​បាន​សម្រេចចិត្ដ​ជិះសត្វអូដ្ឋ និង​ទៅ​គេង​នៅ​​វាលខ្សាច់។ យើងត្រូវ​ធ្វើដំណើរ​ឆ្លង​កាត់​​ភូមិ​ដាច់​ស្រយាល​​មួយ​ដើម្បីជួប​​អ្នក​ស្រុក​ដែល​នឹង​មក​ស្វាគមន៍​យើង។ ប្រតិបត្ដិករ​ទេសចរណ៍​បាន​ផ្ដល់​ដំបូន្មាន​​ឲ្យ​យើង​យក​ស្ករគ្រាប់ខ្លះទៅចែក​ឲ្យក្មេង​ក្នុងមូលដ្ឋាន។ ជំនួស​ឲ្យ​យក​ស្ករ​គ្រាប់ យើង​បាន​​ជ្រើស​រើសយក​របស់​លេង​តូចៗដោយ​យើងគិតថា របស់​ទាំងនេះ​ប្រហែល​ជា​ល្អ​​សម្រាប់​ធ្មេញ​​របស់​កុមារ​ជាង​ស្កគ្រាប់។ យើង​បានធ្វើដំណើរជាមួយ​មគ្គុទេសក៍​ទេសចរណ៍ចំនួនពីរនាក់ និង​សត្វអូដ្ឋ​របស់ពួក​គេ។ ក្រោយចេញ​ដំណើរ​បាន​ប៉ុន្មាន​ម៉ោង​ យើង​​អាចមើល​ឃើញទិដ្ឋភាពភូមិ​ស្ទុងៗ ដោយ​ក្នុង​នោះ​​មានកូន​ខ្ទមសាមញ្ញៗ​នៅ​​ផ្ដុំគ្នា​ជុំ​វិញ​ខ្ទមធំមួយ។ ភូមិ​នោះមើលទៅ​​ហាក់ស្ងប់ស្ងាត់ និងតូច។ ពេលយើង​មកដល់ភូមិ​ មាន​ក្មេង​មួយ​ក្រុមធំ​រត់មករកយើង​។ …

Read more
January 8, 2014

ធ្វើការ​ដើម្បីការ​ពារកុមារ​ពិការ

សំណេរ​របស់​ភ្ញៀវ – Laurie Ahern នាយកអង្គការ​សិទ្ធិជនពិការ​អន្ដរជាតិ មារ​ប្រមាណ ៨ ទៅ ១០ លាន​នាក់រស់នៅក្នុងមណ្ឌល​ថែទាំ ឬស្ថាប័ន​ថែ​ទាំ​កុមារ​នៅ​ ទូទាំង​ពិភពលោក។ កុមារទាំងឡាយដែលកើ​ត​មក​មានពិការ​ភាព​ ច្រើនតែងាយ​រង​គ្រោះ​ចំពោះ​ការ​ទុក​ចោល ឬ​បំភ្លេច​ចោល ​ដោយភាគច្រើន​ពួកគេ​ត្រូវ​បាន​ទុក​ចោល ឬ​បំភ្លេច​ចោល តាំង​ពី​កើត​មក​ភ្លាម​ម្លេះ។ ក្នុង​ប្រទេស​មួយចំនួន វេជ្ជ​បណ្ឌិត​លើកទឹកចិត្ដឪពុក​ម្ដាយ​ឲ្យ​បោះបង់កូន​ពិការ​ ហើយ​ក្នុងប្រទេស​មួយចំនួន​ទៀត កុមារ​ដែលកើត​មក​ពិការ​ត្រូវ​បានគេចាត់​ទុកថា​ជា​បណ្ដាសារ ឬការដាក់​ទណ្ឌកម្មចំពោះគ្រួសារ។ ប៉ុន្តែក្នុងករណីជាច្រើនគ្រួសារ​តែង​រក្សា​កូន​របស់​ខ្លួន​នៅ​ផ្ទះ​ ប្រសិនបើពួកគេ​គេ​មានការគាំទ្រគ្រប់គ្រាន់។ កុមារ​រហូត ៩៥% ដែល​រស់​នៅ​ក្នុង​មណ្ឌល​​ថែទាំ​ត្រូវ​បាន​រាយការណ៍ថា​ពួកគេ​​មានឪពុក ឬម្ដាយ​នៅរស់ ឬមាន​សាច់ញាតិ។ ប៉ុន្ដែដោយការកត្តា​ពិការភាពត្រូវបានផាត់ចេញ​ពីសង្គម និង ភាពក្រីក្រ​ទៅវិញ​ទេ ​ដែល​បា​ន​រុញច្រាន​​​កុមារ​ជាច្រើន​ឲ្យ​ធ្លាក់ចូលមក​ក្នុងគ្រឹះស្ថានទាំងអស់នេះ។ ក្នុង​រយៈកាល​​​ជាង ២០ ឆ្នាំ កន្លងទៅ អង្គការ​សិទ្ធិ​ជន​ពិការ​អន្ដរ (DRI) បាន​ចងក្រង​ឯកសារស្ដីពី​ស្ថានភាព​​​កុមារ​ពិការដែល​ត្រូវ​បាន​គេបង្ខិតបង្ខំ​ឲ្យ​រង​ទុក្ខ​វេទនា​ក្នុងគ្រឹះស្ថាន​ទាំង​អស់នោះ។ ពុំមានកុមារ​ណាម្នាក់​គួរ​ធំឡើង​ក្នុង​មណ្ឌលថែទាំនោះ​ឡើយ ប៉ុន្តែ​មណ្ឌលថែទាំ​​ទាំង​នេះ ជា​កន្លែង​ប្រកប​ដោយ​គ្រោះថ្នាក់​ជាពិសេស​​ថែមទៀត​សម្រាប់កុមារ​ពិការ។ កុមារ និង មនុស្ស​វ័យ​ក្មេង​ដែ​ល​មានពិការភាពមានហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​ការ​​រំលោភបំពានជាង​អ្នកដែល​គ្មាន​ពិការភាព​។ ពេលត្រូវ​បានបំបែក​ចេញពី​ការការពារ​របស់​គ្រួ​សារ​ ហើយ​ត្រូវ​បាន​ដាក់​ចូលក្នុងស្ថាប័ន​ដែល​ពួកគេត្រូវ​ជួប​ជាមួយ​អ្នកថែទាំច្រើន​នាក់ ហានិភ័យ​នៃ​ការ​រំលោភ​បំពាន ការ​កេងប្រវ័ញ្ចលើ​កុមារ​ងាយរងគ្រោះរួចស្រេច​ទៅ​ហើយ​ទាំងអស់​នេះ​ គឺ​កាន់​តែ​​កើន​ឡើង​ថែម​ទៀត។ កុមារ​ក្នុង​ស្ថាប័ន​ធ្លាប់​ត្រូវបាន​ជួញដូ​រ​ឲ្យ​លក់​ភេទ លក់សរីរាង្គ និង​​លក់​ពលកម្ម។ …

Read more
December 5, 2013

ទិវា​ការងារ​ស្ម័គ្រចិត្ដអន្ដរជាតិ៖ តើ​ការងារ​ស្ម័គ្រ​ចិត្ដជួយកុមារ ឬបង្កគ្រោះ​ថ្នាក់​ដល់​កុមារ?

សំណេរ​របស់ភ្ញៀវ – Daniela Papi សហស្ថាបនិក​របស់ Learning Service ខ្ញុំហាក់ដូចជា​បានក្លាយជាអ្នកនាំដំណឹង​អាក្រក់។ អាស្រ័យ​ដោយ ការនិយាយ TEDx របស់​ខ្ញុំស្ដីពីបញ្ហាដែល​មាននៅក្នុងការ​ធ្វើដំណើរ​ដើម្បី​ធ្វើការងារ​ស្ម័គ្រចិត្ និង សំណេរ​ពីមុនៗ​មក​របស់ខ្ញុំលើ​ប្រធាន​បទនេះ ជាច្រើន បច្ចុប្បន្នគេច្រើនតែសុំ​ខ្ញុំ​ឲ្យ​សរសេរ​ពីបញ្ហានានា​ដែលមានក្នុង​វិស័​យ​ការងារស្ម័គ្រចិត្ដ។ ខ្ញុំ​សូម​ចាប់ផ្ដើម​សំណេរ​របស់​ខ្ញុំ​ដោយ​ប្រយោគ​បដិសេធ​មួយឃ្លាគឺ ខ្ញុំ​មិនគិត​ថា​ការងារស្ម័គ្រ​ជាទង្វើអាក្រក់នោះឡើយ។ ខ្ញុំ​មិនគិតថា “អ្នកទេសចរណ៍​ដែលជា​អ្នក​ធ្វើការងារ​ស្ម័គ្រចិត្ដ” គឺជា​មនុស្ស​អាក្រក់ឡើយ។ ម្យ៉ាងទៀតខ្ញុំមិន​គិត​ថា​ ក្រុមហ៊ុន​ផ្ដល់​ការ​ធ្វើ​ដំណើរ​ដើម្បី​ធ្វើការងារ​ស្ម័គ្រចិត្ដគឺជាក្រុមហ៊ុន​អាក្រក់នោះដែរ។ តាមពិតខ្ញុំ​ធ្លាប់​ជា​អ្នក​ទេសចរណ៍​​ប្រភេទនេះ ហើយធ្លាប់ធ្វើការ​ទាំងអស់​ដូច​បាន​រៀបរាប់ខាង​លើ៖ ធ្វើដំណើរ​ជា​អ្នក​ស្ម័គ្រ​​ចិត្ដ​នៅទូទាំង​ពិភពលោក បង្កើត​ក្រុមហ៊ុន​ធ្វើ​ដំណើរ​ដើម្បីផ្ដល់សេវា​ការងារ​ស្ម័គ្រ​ចិត្ដ ហើយ​ក្រោយមក​បាន​ប្រែក្លាយទៅជា​ក្រុមហ៊ុន​អប់រំ​ការអភិវឌ្ឍ ហើយ​បន្ដ​គាំទ្រ​មុខរបរ​របស់​អ្នក​ហ្វឹកហាត់​​ការងារ​ដោយ​មានលក្ខណៈ​ផ្អែកលើ​ការ​ងារស្ម័គ្រចិត្ដនៅក្នុង​គម្រោង​មួយ​ចំនួន​ដែល​ខ្ញុំ​ធ្វើការជាមួយ។ ថ្វីបើខ្ញុំ​មិនគិត​ថា​អ្នកស្ម័គ្រចិត្ដ ឬការងារស្ម័គ្រចិត្ដជា​រឿង “អាក្រក់” ក្ដី ប៉ុន្តែ អ្វីដែល​ខ្ញុំ​គិត​ថា​អាចនឹង​ “អាក្រក់” គឺការអនុវត្ដដែលមនុស្សជាច្រើនបាន​បង្កើតឡើង​ក្នុង​ក្រុមហ៊ុន​ស្ម័គ្រចិត្ដ​មួយ​ចំនួន ឬដំណើរ​ទេសចរណ៍​​ដើម្បី​ធ្វើ​ការងារស្ម័គ្រចិត្ដ​​នោះទៅ​វិញទេ។ ការអនុវត្ដ​ដ៏​គ្រោះថ្នាក់​ជាច្រើនគឺ​ពាក់ព័ន្ធ​ជាមួយការដាក់​កុមារ​ក្នុងស្ថានភាពមិនមាន​សុវត្ថិភាព។ បញ្ហា​សុវត្ថិភាព​កុមារ​ដ៏ធំជាងគេបំផុត​​មួយដែល​ត្រូវបានជម្រុញ​ដោយវិស័យ​ការធ្វើ​ដំណើរ​ដើម្បី​ធ្វើការងារ​​ស្ម័គ្រចិត្ដ គឺ​កំណើនការស្ម័គ្រចិត្ដនៅក្នុង “​មណ្ឌលកុមារ​កំព្រា” និង​ទេសចរណ៍​ទៅកាន់ “មណ្ឌលកុមារកំព្រា”។ សម្រាប់​អ្នកទាំងឡាយ​ណាដែល​ពុំ​សូវ​បាន​ធ្វើ​ដំណើរ​​ច្រើន​ទៅកាន់​ទីផ្សារ​ដែលកំពុង​លេចធ្លោឡើង​ដូចជា ប្រទេសកម្ពុជា ប្រទេស Ghana ប្រទេសនេប៉ាល់ ឬប្រទេស Uganda ជាដើម​នាពេល​ថ្មីៗនេះ អ្នកប្រហែលជាមើល​ឃើញថា​គំនិត​​ស្ដីពី “ទេសចរណ៍​ទៅកាន់​មណ្ឌលកុមារកំព្រា” គឺជាទង្វើ​គួរ​ឲ្យ​រង្គៀសចិត្ត អ្នក​ពិត​ជា​សួរ​ថា …

Read more
September 2, 2013

អង្គការ UNICEF៖ រូបភាព​ស្ថិតិ​​សង្ខេប​ស្ដីពីការ​រំលោភ​បំពាន​លើ​កុមារនៅ​តំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច

សំណេររបស់ភ្ញៀវ – Amalee McCoy អ្នក​ជំនាញ​ផ្នែក​ការការ​ពារកុមាររបស់អង្គការ UNICEF ប្រចាំ​តំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច ការ​រំលោភ​បំពាន ការ​បំភ្លេច អំពើហិង្សា និងការ​កេងប្រវ័ញ្ច​លើកុមារ​កំពុង​​រីក​សាយ​ភាយ​គួ​រ​ឲ្យ​បារម្ភ ចំណែក​ផល​ប៉ះពាល់នៃ​បទពិសោធន៍​ទាំងអស់​នេះ​ចំពោះកុមារ​គឺមាន​ទាំង​ផល​ ភ្លាមៗ និង​ផល​យូរអង្វែង ហើយ​ជារឿយៗតែង​មានលក្ខណៈ​អាក្រក់​យ៉ាងខ្លាំង។ របាយការណ៍​ស្រាវជ្រាវ​​ដ៏​ថ្មី​ស្រឡាង​​របស់ UNICEF​ បាន​ចេញនៅ​ចុង​ឆ្នាំ ២០១២ មានចំណង​ជើងថា “ការ​ប្រព្រឹត្ដ​មិន​ល្អ​ចំពោះ​កុមារ៖ អត្រារីករាលដាល ការ​កកើតឡើង និងផលវិបាក​នៅតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច ​បាន​បញ្ជាក់​អះអាង​ពីនិន្នា​ការទាំងអស់នេះ។ របាយ​ការណ៍​បាន​បង្ហាញ​ការ​រកឃើញ​នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ជា​ប្រព័ន្ធ​​ប្រកបដោយ​ការ​បង្កើត​ថ្មីលើ​ការ​សិក្សាចំនួន ៣៦៤ ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅចន្លោះឆ្នាំ ២០០០ – ២០១០ ស្ដីពីអត្រារីករាលដាល ការកកើតឡើង និង​ផលវិបាក​ពីការ​ប្រព្រឹត្ដ​មិនល្អ​ចំពោះ​កុមារ​ក្នុង​តំបន់។ ការ​ពិនិត្យ​ឡើង​វិញ​ជាប្រព័ន្ធ បាន​បើកកកាយនូ​វ​ការ​សិក្សា​បែប​បរិមាណជាច្រើន​ស្ដីពី​​​អត្រារីករាលដាល និង​ការកកើតឡើងនៃ​ការ​រំលោភបំពាន​ផ្លូវកាយ ផ្លូវភេទ និង​ផ្លូវ​ចិត្ដកុមារ។ ស្ថិតិ​គួរ​ឲ្យ​បារម្ភ​ជា​ច្រើន​ត្រូ​វបាន​គូសបញ្ជាក់ដោយ​ក្នុង​នោះរួមមាន៖ ការ​រីក​រាលដាល​នៃការ​រំលោភ​បំពាន​ផ្លូវកាយ​ធ្ងន់ធ្ងរ​ ក្នុង​កម្រិត​ចាប់​ពី ៩% ដល់​​ប្រមាណ​ ​កុមារ ១ នាក់​ក្នុង​ចំណោម​កុមារ ៤ នាក់​នៅ​ក្នុង​តំបន់។ កុមារា និងកុមារី​ចន្លោះ​ពី …

Read more
April 11, 2013

ការប្តេជ្ញាចិត្ត​របស់ Intrepid Travel​ ដើម្បី​ការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍

ការជួយ​ការពារកុមារ​​ឲ្យ​រួចផុតពី​ការរំលោភ​បំពាន​ បានក្លាយជា​ការប្តេជ្ញាចិត្ត​ស្នូល​របស់​ក្រុមហ៊ុន​ធ្វើដំណើរ​​កម្រិត​សកល​លោកឈ្មោះ Intrepid Travel ចាប់តាំងពី​​ពេល​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​ផ្នែក​ការធ្វើ​ដំណើរ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ ១៩៨៩ មក។ ក្រុមហ៊ុន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ជាង ១២០ ទូទាំង​ពិភពលោក ហើយ​ទទួល​យក​អ្នកធ្វើដំណើរ​ជិត ១០០ ០០០ នាក់ ជារៀងរាល់ឆ្នាំ។ ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ (CST) បាន​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​ផ្នែក​ការធ្វើដំណើរ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន Intrepid ឈ្មោះ Jane Crouch (JC) ដើម្បី​ស្វែង​យល់​ថាតើ​មាន​កត្តា​​អ្វីខ្លះ​​ដែល​បាន​ជម្រុញ​ក្រុមហ៊ុន​​នេះ​ឲ្យ​ចាត់ទុក​ការ​ការពារ​កុមារ​ជាអាទិភាព​គន្លឹះ​មួយ​​នៅក្នុង​ការប្រតិបត្តិការ​ការងារ​របស់ខ្លួន។ CST: ​តើហេតុ​ដូចម្តេច​បានជា​ក្រុមហ៊ុន Intrepid មាន​លក្ខណៈ​សកម្ម​យ៉ាង​ខ្លាំងលើ​បញ្ហាការ​ការពារ​កុមារ? JC: កាលពី​ពេល​​ក្រុមហ៊ុន Intrepid ទើប​ចាប់​ប្រតិបត្តិការ​ដំបូង បុគ្គលិកនៅ​ថ្នាក់​ ​មូលដ្ឋាន​របស់​យើង ជាពិសេស​គឺ​ប្រធាន​ក្រុម​ (​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៣០០ នាក់​ក្នុង​តំបន់អាស៊ី) បាន​មើលឃើញ​​ពី​ភាព​ងាយរងគ្រោះ​របស់​កុមារ​នៅ​តាម​កន្លែង​​ទេសចរណ៍​ និង​​បានឃើញ​ផ្ទាល់ភ្នែក​នូវ​អាកប្បកិរិយា​គួរឲ្យ​បារម្ភ​មួយចំនួនរបស់​​ភ្ញៀវ​បរទេស ហើយ​មានភ្ញៀវ​បរទេស​មួយចំនួន​បានកេងប្រវ័ញ្ច​លើកុមារ​ថែមទៀតផង។ ជារឿយៗ ពួកគេ​បាន​សង្កេត​ឃើញ​មាន​កុមារ​ក្មេងៗ​​ធ្វើការ​នៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ ដូចជា៖ លក់ផ្កា កាត​ប៉ុស្តាល់ និង​គ្រឿង​អលង្ការ​ក្នុង​ប្រទេស​វៀតណាម។ សុំទានតាម​ចិញ្ចើម​ថ្នល់​ក្នុង​ប្រទេស​ឡាវ។ ធ្វើការ​ក្នុង​ក្លឹប​រាត្រីនៅ​​តំបន់​មាន​កិត្តនាម​​ល្បីរន្ទឺ​​ផ្នែក​ពេស្យាចារ​ក្នុង​ប្រទេស​ថៃ។ ធ្វើការ​សម្តែង​​ជូនភ្ញៀវ​ទេសចរណ៍ក្នុង “​មណ្ឌល​កុមារ​កំព្រា” ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​អំពី​បញ្ហា​ប្រឈម​របស់កុមារទាំងនោះ។ ពួកគេ​ចាប់ផ្តើម​មានឆន្ទៈ​ចង់​ជួយ​បង្កើត​បរិស្ថាន​ទេសចរណ៍​កាន់តែ​ប្រសើរ​សម្រាប់​កុមារ​ទាំងនោះ​ ដើម្បី​ធានា​ថា …

Read more
January 11, 2013

អង្គការទេសចរណ៍ពិភពលោក (UNWTO)

ជាមួយនឹងតួលេខភ្ញៀវទេសចរជាង១០០០លាននាក់បានឆ្លងកាត់ព្រំដែនអន្តរជាតិក្នុងឆ្នាំ២០១២ វិស័យទេសចរណ៍គឺពិតជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចសាកលលោក ដែលនាំមកនូវការរីកចម្រើន និងយល់ដឹងពីវប្បធម៌ទូទាំងពិភពលោក។ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យនេះជារឿយៗមានលក្ខណៈមិន សមស្របដែលផ្ដល់នូវផលអាក្រក់ដូចជាការរំលោភបំពានលើកុមារជាដើម។ ជាការចាំបាច់ត្រូវចងចាំថាវិស័យទេសចរណ៍មានសក្ដានុពលដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាព។ វាក៏ជាការសំខាន់ផងដែរ ដែលត្រូវទទួលស្គាល់ថាគេអាចដោះស្រាយបញ្ហាការកេងប្រវ័ញ្ចបានទាល់តែប្រើប្រាស់វិធីសាស្ត្រពហុវិស័យ។ UNWTOជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ប្ដេជ្ញាជំរុញសកម្មភាពសហ-ប្រតិបត្តិការលើវិស័យការពារកុមារ។ យើងគាំទ្រភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន លើកកម្ពស់កិច្ច-សហប្រតិបត្តិការរវាងប្រទេសដើមកំណើតរបស់ភ្ញៀវទេសចរ និងប្រទេសគោលដៅទេសចរណ៍ និងទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងឧស្សាហកម្មទេសចរណ៍ និងសង្គមស៊ីវិល។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងអន្តរជាតិរបស់ UNWTO “ហាមមិនឲ្យការរំលោភបំពានលើកុមារធ្វើដំណើរ” បានចាប់ផ្ដើមនៅឆ្នាំ២០០៨ ក្រោមកិច្ចសហការជាមួយដៃគូពហុវិស័យជាច្រើន។ ដូចគ្នានេះដែរ ជាងមួយទសវត្សនេះ UNWTO បានសម្របសម្រួល បណ្ដាញទេសចរណ៍ពិភពលោកការពារកុមារ (ពីមុនមានឈ្មោះថា កងប៉ូលីសពិសេសសម្រាប់ការពារកុមារក្នុងវិស័យទេសចរណ៍) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនការយល់ដឹងពីការរំលោភបំពានលើកុមារក្នុងវិស័យ ទេសចរណ៍ ព្រមទាំងបង្ការ និងរាយការណ៍ករណីរំលោភបំពាន (ការកេងប្រវ័ញ្ចផ្លូវភេទ ពលកម្មកុមារ និងការជួញដូរ)។ ឧទាហរណ៍ តាមរយៈការកំណត់ស្តង់ដារការពារកុមារ កសាងសមត្ថភាព និងលើក-កម្ពស់ការយល់ដឹងអំពីហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារក្នុងឧស្សាហកម្មទេសចរណ៍។ បណ្ដាញនេះ ប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃឯកសារគោលនយោបាយគោលរបស់ UNWTO មានឈ្មោះថា ក្រមសីលធម៌គោលសម្រាប់វិស័យទេសចរណ៍ ជាផែនទីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។ បណ្ដាញនេះប្រកាសយ៉ាងច្បាស់ថា “ការកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាព ពិសេសលើកុមារ ប៉ះពាល់ដល់គោលបំណងមូលដ្ឋាននៃវិស័យទេសចរណ៍ និងជាចំណុចអវិជ្ជមាននៃវិស័យទេសចរណ៍” …

Read more

Latest Tweets