Child Safe Tourism

ការរក្សាសុវត្ថិភាពកុមារពីការរំលោភបំពានក្នុង
វិស័យធ្វើដំណើរនិងទេសចរណ៍ ៖ របៀបវារៈគំរូ

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការរក្សាសុវត្ថិភាពកុមារពីការរំលោភបំពានក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍” គឺជាវគ្គសិក្សាអន្តរកម្មរយៈពេលមួយថ្ងៃសម្រាប់និយោជិត និងអ្នកគ្រប់គ្រង/ម្ចាស់អាជីវកម្មក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍។ ការបណ្ដុះបណ្ដាលនេះនឹងផ្ដល់ឲ្យសិក្ខាកាមនូវចំណេះដឹងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតស្ដីពីបញ្ហាការរំលោភបំពានលើកុមារ
ក្នុងវិស័យទេសចរណ៍ និងផ្ដល់នូវបំនិនជាក់ស្តែងដើម្បីកសាងបរិយាកាសទេសចរណ៍ដែលរក្សាសុវត្ថិភាពកុមារ។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងយល់កាន់តែច្បាស់ពីទំនាក់ទំនងរវាងវិស័យទេសចរណ៍ និងការកេងប្រវ័ញ្ចលើកុមារនិងទទួលបានចំណេះដឹងកាន់តែច្រើនដើម្បីអនុវត្តជំហានសាមញ្ញៗដើម្បីបង្ការការរំលោភបំពាន
លើកុមារ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងជាភាសាជាតិ (ភាសាខ្មែរ ឡាវ ថៃ និងវៀតណាម) ដោយអ្នកជំនាញជាតិ។ មើលរបៀបវារៈគំរូ។