Child Safe Tourism

កសាងអាជីវកម្មកាន់តែប្រសើរ។ ចូរធ្វើជាអាជីវកម្មដែលរក្សាសុវត្ថិភាពកុមារ។

តើអ្នកធ្វើការងារក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ឬ? តើអ្នកកំពុងស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែមានសុវត្ថិភាពសម្រាប់កុមារងាយរងគ្រោះក្នុងតំបន់គោលដៅទេសចរណ៍ឬ? តើអ្នកចង់ទាក់ទាញភ្ញៀវទេសចរប្រកបដោយទំនួលខុសត្រូវឬ? សូមមើលធនធានរបស់យើងខ្ញុំនៅខាងក្រោមសម្រាប់មធ្យោបាយដែលអ្នកអាចជះផលប៉ះពាល់ក្នុងការកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារក្នុងឧស្សាហកម្មទេសចរណ៍។ ប្រសិនបើអ្នកមានចម្ងល់អ្វីមួយ ឬបើអ្នកមានការអនុវត្តល្អ ឬធនធានដើម្បីចែករំលែក សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។

អ្នកដំណើរ​ដែល​ជួយ​រក្សា​សុវត្ថិភាព​កុមារ

របាយការណ៍​នេះ​តំណាង​ឲ្យ​ការរកឃើញ​​នៅក្នុង​ការស្រាវជ្រាវ​​​ធ្វើ​ឡើង​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ខែ​មេសា ដល់​ខែ ឧសភា ឆ្នាំ ២០១៣។ ស្ថាបនា​បន្ថែម​​លើ​ការ​សិក្សា​​ដែល​មាន​ចំណង​ជើងថា សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍៖ ទស្សនៈ​របស់​ភ្ញៀវ​ទេសចរណ៍ ការសិក្សា​នេះពិនិត្យ​ស៊ីជម្រៅ​ថែមទៀត​ទៅលើ​ទស្សនៈ​​របស់​អ្នក​ទេសចរណ៍​ស្តីពី​ការកេងប្រវ័ញ្ច​លើ​កុមារ ផ្សារភ្ជាប់​ជាមួយ​​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ ការសិក្សា​នេះ​ក៏​បាន​វាយតម្លៃ​លើ​ប្រតិកម្ម​របស់​អ្នកទេសចរណ៍​ចំពោះ​សម្ភារៈ​ការប្រាស្រ័យ​ទាក់ទង​ស្តីពី​សុវត្ថិភាព​កុមារ​​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ។ អ្នកទេសចរណ៍​សរុប​ចំនួន ២៦៨ នាក់ មកពី​ ៣៩ ប្រទេស បាន​បំពេញ​ការស្ទាបស្ទង់​មតិ និង​ការសម្ភាស។ ការសិក្សា​បានរកឃើញ​ថា​អ្នកទេសចរណ៍​​ដែល​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ចង់បាន៖ i) ព័ត៌មាន​ច្បាស់លាស់ ​អំពីវិធី​​ដែល​ពួកគេ​អាច​ក្លាយ​ជាអ្នកដំណើរ​ដែល​ជួយរក្សា​សុវត្ថិភាព​កុមារ ii) ជម្រើស​​កាន់តែ​ច្រើន​ថែមទៀតសម្រាប់​អ្នកប្រើប្រាស់ ដែលទាក់ទង​ជាមួយ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ និង iii) ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ ​ដឹកនាំ​ដោយរដ្ឋាភិបាល និង​​ឧស្សាហកម្ម​ទេសចរណ៍។ សូមអាន របាយការណ៍​ទាំងស្រុង និង​បើក​មើល infographic ស្តីពី​ការរកឃើញ​សំខាន់ៗ

kh

ជំហានងាយៗទាំង៥ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នក
រក្សាសុវត្ថិភាពកុមារ

មិនថាអ្នកបើកអាជីវកម្មជាលក្ខណៈបុគ្គល អាជីវកម្មខ្នាតតូច ឬក្រុមហ៊ុនធំ គន្លឹះទាំង៥ខាងក្រោមជាមធ្យោបាយដ៏សំខាន់ដែល អ្នកអាចចូលរួមក្នុងការធ្វើឲ្យវិស័យទេសចរណ៍កាន់តែមានសុវត្ថិភាពសម្រាប់កុមារងាយរងគ្រោះ។ ចូររៀនពីអ្វីដែលអ្នកអាចធ្វើបានក្នុងជំហានងាយៗទាំង៥នេះ។

kh

ការសរសេរគោលនយោបាយការពារកុមារ

គោលនយោបាយជាលាយលក្ខណ៍អក្សរធ្វើឲ្យមានភាពប្រាកដប្រជាថាក្រុមហ៊ុនរបស់អ្នកនឹងមិនអត់ឱនចំពោះការរំលោភបំពាន និងកេងប្រវ័ញ្ចលើកុមារ។ គោលនយោបាយនេះគប្បីមានលក្ខណៈសាមញ្ញ ជាក់ស្តែង និងអាចសម្រេចបាន ដោយមានដំណើរការច្បាស់លាស់ដើម្បីបង្ការ និងឆ្លើយតបចំពោះការរំលោភបំពាន។ អ្វីដែលសំខាន់បំផុត គោលនយោបាយរបស់អ្នកគប្បីមិនមែនគ្រាន់តែជាពាក្យសម្ដីនៅលើក្រដាសនោះទេ ប៉ុនែ្តវាគួរតែជាគោលការណ៍ណែនាំដែលត្រូវបានអនុវត្តតាមយ៉ាងសកម្ម ដោយអ្នកគ្រប់គ្រង និងបុគ្គលិកគ្រប់រូប។ មើលគំរូនៃគោលនយោបាយការពារកុមារ។.

kh

តើអាជីវកម្មរបស់ខ្ញុំរក្សាសុវត្ថិភាពកុមារក្នុងកម្រិតណា?

ការក្លាយខ្លួនជាអាជីវកម្មដែលរក្សាសុវត្ថិភាពកុមារមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់កុមារដែលអ្នកកំពុងជួយការពារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយអ្នកឲ្យកសាងនូវអាជីវកម្មកាន់តែប្រសើរ។ចូរបំពេញតេស្តខាងក្រោមដើម្បីវាស់ស្ទង់ថាតើអាជីវកម្មរបស់អ្នកកំពុង អនុវត្តសកម្មភាពគ្រប់គ្រាន់ដើម្បីការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចក្នុងវិស័យទេសចរណ៍ក្នុងកម្រិតណា។ធ្វើតេស្ត។.

kh

គោលការណ៍ណែនាំសម្រាប់ទេសចរណ៍ធ្វើការ
ស្ម័គ្រចិត្ត

ទេសចរណ៍ធ្វើការស្ម័គ្រចិត្តផ្ដល់នូវឱកាសសម្រាប់អ្នកដំណើរទទួលបានបទពិសោធន៍ពិសេស និងគួរឲ្យពេញចិត្ត ហើយព្រមទាំងផ្ដល់នូវផលប្រយោជន៍ជូនដល់សហគមន៍ដែលអាចផ្ដល់នូវផលប៉ះពាល់យូរអង្វែង។ ក៏ប៉ុន្តែ បើទោះជាទេសចរណ៍ធ្វើការស្ម័គ្រចិត្តអាចធ្វើឡើងក្នុងបំណងល្អ បើគ្មានការរៀបចំផែនការ គ្រប់គ្រង និងតាមដានឲ្យបានត្រឹមត្រូវទេ នោះឥទ្ធិពលអាចនាំមកនូវការបំផ្លាញបាន។ ដើម្បីធានានូវសក្ដានុពលវិជ្ជមាននៃវិស័យនេះ សង្គមអេកូទេសចរណ៍អន្តរជាតិ (TIES) មូលនិធិភពផែនដី និងគណៈកម្មាធិការផ្ដល់ប្រឹក្សាអន្តរជាតិ បានសហការគ្នាដើម្បីបង្កើតនូវគោលការណ៍ណែនាំស្ដីពីទេសចរណ៍ធ្វើការស្ម័គ្រចិត្ត។ គោលការណ៍ណែនាំនេះរៀបរាប់ពីការអនុវត្តល្អបំផុត រួមទាំងរបៀបការពារ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ។ អានគោលការណ៍ណែនាំ។.

kh

ការរក្សាសុវត្ថិភាពកុមារពីការរំលោភបំពានក្នុង
វិស័យធ្វើដំណើរនិងទេសចរណ៍ ៖ របៀបវារៈគំរូ

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការរក្សាសុវត្ថិភាពកុមារពីការរំលោភបំពានក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍” គឺជាវគ្គសិក្សាអន្តរកម្មរយៈពេលមួយថ្ងៃសម្រាប់និយោជិត និងអ្នកគ្រប់គ្រង/ម្ចាស់អាជីវកម្មក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍។ ការបណ្ដុះបណ្ដាលនេះនឹងផ្ដល់ឲ្យសិក្ខាកាមនូវចំណេះដឹងដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតស្ដីពីបញ្ហាការរំលោភបំពានលើកុមារ ក្នុងវិស័យទេសចរណ៍ និងផ្ដល់នូវបំនិនជាក់ស្តែងដើម្បីកសាងបរិយាកាសទេសចរណ៍ដែលរក្សាសុវត្ថិភាពកុមារ។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងយល់កាន់តែច្បាស់ពីទំនាក់ទំនងរវាងវិស័យទេសចរណ៍ និងការកេងប្រវ័ញ្ចលើកុមារនិងទទួលបានចំណេះដឹងកាន់តែច្រើនដើម្បីអនុវត្តជំហានសាមញ្ញៗដើម្បីបង្ការការរំលោភបំពាន លើកុមារ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងជាភាសាជាតិ (ភាសាខ្មែរ ឡាវ ថៃ និងវៀតណាម) ដោយអ្នកជំនាញជាតិ។ មើលរបៀបវារៈគំរូ។

kh

សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ៖  ឥរិយាបថរបស់ភ្ញៀវទេសចរ

អ្នកចូលរួមការស្ទាបស្ទង់មតិជ្រើសរើសដោយខ្លួនឯងលើសពី៣០០នាក់ មកពីប្រទេស៣៧ប្រទេសបានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងអន្តរកម្មជាមួយកុមារក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ព្រមទាំងការយល់ឃើញរបស់ពួកគេចំពោះសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ ៨៤,៨%នៃអ្នកចូលរួមការស្ទាបស្ទង់មតិលើកឡើងថាពួកគេចង់ដឹងបន្ថែមពីរបៀបការពារកុមារ និងបង្ការការកេងប្រវ័ញ្ចនៅពេលពួកគេធ្វើដំណើរ ហើយ៩៤,៨% និយាយថាគោលនយោបាយអាជីវកម្មដែលការពារកុមារនឹងជះឥទ្ធិពលជាវិជ្ជមានដល់ទម្លាប់ទិញរបស់ពួកគេ។ អានរបាយការណ៍ទាំងស្រុង

kh