Child Safe Tourism

October 13, 2014

ការរក្សា​សុវត្ថិភាព​កុមារ​តាមបណ្តាញ​អ៊ីនធើណេត

សំណេរ​របស់​ភ្ញៀវ – ការកេងប្រវ័ញ្ច​លើ​កុមារ និង​មជ្ឈមណ្ឌល​ការពារ​តាមប្រព័ន្ធ​អ៊ីនធើណេត បច្ចេកវិទ្យា​ឌីជីថល​គឺ​មានសារៈ​សំខាន់​ណាស់​សម្រាប់​កុមារ និង​មនុស្ស​វ័យក្មេង។ ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​រៀនសូត្រ លេង​កំសាន្ត ជួបជុំ និង​បង្ហាញ​អំពី​ខ្លួនឯង ដោយ​ប្រើ​វិធីសាស្រ្ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​គ្រប់ប្រភេទ មិនថា​ជាការ​ចែករំលែក​រូបថត និង​វីដេអូ ការសរសេរ​ក្នុង​ប្លុក ការលេងហ្គេម ឬ​ការបង្កើត​កម្មវិធី​របស់​ខ្លួន​ផ្ទាល់​នោះឡើយ។ មាន​ឱកាស​ដ៏​គួរឲ្យ​អស្ចារ្យ​ជាច្រើន​នៅក្នុងនោះ។ ប៉ុន្តែ​ បច្ចេកវិទ្យា​ឌីជីថល​ក៏​បង្កប់​នូវ​ហានីភ័យ​ដ៏ធ្ងន់ធ្ងរ​មួយចំនួន​ចំពោះ​កុមារ​ផងដែរ។ មានចំណង​ទាក់ទង​រវាង​ការរំលោភ​បំពាន​កុមារ​នៅក្នុង​បរិបទ​ទេសចរណ៍ និង​បច្ចេកវិទ្យា​ឌីជីថល។ ជនល្មើស​ផ្លូវភេទ​កុមារ ជារឿយៗ​តែង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​ចូល​ទៅរក និង​លួង​លោម​កុមារ​សម្រាប់​គោលបំណង​រំលោភបំពាន​ផ្លូវភេទ​តាម​បណ្តាញ​អ៊ីនធើណេត។ ឪពុក​ម្តាយ និង​អ្នក​ថែ​ទាំ​អាច​បង្កើត​ឲ្យ​មាន​ភាព​ខុសប្លែក​យ៉ាង​សំខាន់​ក្នុង​ការកាត់​បន្ថយ​ហានីភ័យ​ដែល​កុមារ​ជួបប្រទះនៅលើ​អ៊ីនធើណេត ហើយ​ជួយ​រក្សា​សុវត្ថិភាព​ពួកគេ។ ជាការ​សំខាន់​ណាស់​ដែល​ឪពុកម្តាយ និង​អ្នកមើលថែ​ត្រូវ​យល់​​អំពី​អ្វី​ដែល​កុមារ​កំពុង​ធ្វើ​នៅលើ​អ៊ីនធើណេត និង​និយាយ​ជាមួយ​ពួកគេ​អំពី​ហានីភ័យ​ដែលមាន។ សារគន្លឹះ​សំខាន់ៗ​របស់​យើង​សម្រាប់​ឪពុកម្តាយ​ និង​អ្នកមើលថែ៖ សូមឲ្យ​កូន​អ្នក​បង្ហាញ​អំពី​គេហទំព័រ​ដែល​ពួកគេ​ប្រើប្រាស់​ឲ្យ​អ្នកឃើញ៖ តាមរយៈ​ការធ្វើបែបនេះ កូន​អ្នក​បានរួម​បញ្ចូល​អ្នក​នៅក្នុង​ជីវិត​​ តាមប្រព័ន្ធ​អ៊ីនធើណេត និង​សកម្មភាព​សង្គម​សំខាន់ៗ​របស់​ពួកគេ។ តាមរយៈ​ការបង្ហាញ​ចំណាប់​អារម្មណ៍ និង​កត់សម្គាល់​លើ​ឈ្មោះ​បណ្តាញ​អ៊ីនធើណេត​ដែល​ពួក​គេ​ចូលចិត្ត អ្នកអាច​ទៅ​បើក​មើល​បណ្តាញ​ទាំងអស់​នេះ​ឡើង​វិញ​ពេល​អ្នក​នៅ​ម្នាក់ឯង សូម​ចំណាយ​ពេល និង​ស្វែង​យល់​អំពី​ទីនោះ រក​វិធី​ដើម្បី​កំណត់​លក្ខណៈ​សុវត្ថិភាព និង​សិក្សា​អំពី​របៀប​រាយការណ៍​ដោយផ្ទាល់​ទៅដល់​បណ្តាញ​នោះ។ ធានា​ថាកូន​របស់​អ្នក​បាន​កំណត់ profile របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ឯកជន៖ បណ្តាញ​​សង្គម​ដូចជា Facebook, YouTube និង Instagram ជាដើម ត្រូវ​បាន​កុមារ​ប្រើប្រាស់​ដើម្បី​ចែក​រំលែក​ព័ត៌មាន រូបថត …

kh
August 14, 2014

ចុះ​ចំណែក​កុមារវិញ?

Gសំណេរ​របស់​ភ្ញៀវ – Willem Niemeijer ស្ថាបនិក និង​ CEO របស់​ក្រុមហ៊ុន Khiri Travel ឧស្សាហកម្ម​ការធ្វើ​ដំណើរ និង​ទេសចរណ៍​ ទទួល​ខុសត្រូវ​លើ​ការងារ ១ ​​ក្នុង​ចំណោម​ការងារ ១១ ទូទាំង​ពិភពលោក។ យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចាត់តាំង​ដោយ WTTC (ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ការធ្វើ​ដំណើរ និង​ទេសចរណ៍​ ឆ្នាំ ២០១៤) បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​នេះ​គឺ​ជា​ឧស្សាហកម្ម​បង្កើត​មុខរបរ​​ខ្ពស់​បំផុត​មួយ​ បន្ទាប់​ពី​វិស័យ​អប់រំ​​ និង​បាន​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​មនុស្ស​ជាង ១០០ លាននាក់​​នៅទូទាំង​ពិភពលោក និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ដល់​មនុស្ស​រហូត​ដល់ ២៦៥ លាន​នាក់។ ឧស្សាហកម្ម​នេះ​ក៏​ជា​ឧស្សាហកម្ម​ដែល​មានលក្ខណៈ​ពិសេស​ដោយឡែក​ផងដែរ ដោយ​ក្នុង​នោះ​ភាគី​ពាក់ព័ន្ធ ជារឿយៗ​ច្រើនតែ​ពុំ​មាន​ទំនាក់ទំនង​បុគ្គល​ដោយផ្ទាល់​ឡើយ។ អាជីវកម្ម​ដែល​មាននិន្នាការ​ផ្អែក​លើ​​មនុស្ស​នេះ ត្រូវ​បាន​​ពង្រឹង​បន្ថែម​ទៀត​ដោយ​អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​វិស័យ​​សាធារណៈ និង​វិស័យ​ឯកជន ព្រមទាំង​អ្នកដើរតួ​ក្នុង​ឧស្សាហកម្ម និង​អ្នកធ្វើដំណើរ​ សុទ្ធតែ​មានលទ្ធភាព​ដ៏ច្រើន​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​​នៅ​គ្រប់កម្រិត​ទាំងអស់។ ចំណុច​នេះ​បើកចំហរ​ឲ្យ​មាន​ឱកាស​ដ៏ធំ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នេះ​ក្នុង​ការរួមដៃ​គ្នា និង​ប្រឈម​មុខ​ដោយ​អង់អាច​ចំពោះ​បញ្ហា​ការកេងប្រវ័ញ្ច និង​រំលោភ​បំពាន​លើ​កុមារ។ ផែនទី​ចង្អុល​ផ្លូ​វត្រូវ​បាន​រៀបចំ​រួច​មកហើយ​ដោយ​​ការងារ​ថ្មីស្រឡាង​របស់​ NGOs ដូចជា​អង្គការ Friends-International បណ្តាញ​សុវត្ថិភាព​កុមារ និង​អង្គការ​ទស្សនៈ​ពិភពលោក​ជាដើម។ ពួកគេ​មានបទពិសោធន៍​ជា​ច្រើនឆ្នាំ​ជាមួយ​តថភាព​ជាក់ស្តែង​នៅមូលដ្ឋាន​ដែល​កុមារ និង​គ្រួសារ​កុមារ​ជួប​ប្រទះ។ ពួកគេ​ដឹង​ពី​ការលំបាក​ក្នុង​ការបំបែក​វដ្ដ​ដ៏​អាក្រក់​នៃ​ភាព​ក្រីក្រ​ដែល​បាន​ផ្តន្ទា​កុមារ​ឲ្យ​ធ្វើការ​លក់​កម្រង​ផ្កា​នៅតាម​​ផ្លូវ​បំបែក​មាន​មនុស្ស​ច្រើន …

kh
July 31, 2014

ការ​បញ្ចប់​ការងារ​របស់​​ផ្នែក​បង្ការ​នៃ​​គម្រោង​កុមារភាព

បន្ទាប់​ពី​ការធ្វើសកម្មភាព​យ៉ាង​ខ្លាំងក្លា​អស់រយៈពេល ៣៤ ខែ​កន្លងមក ក្រុម​ការងារ​​ផ្នែក​បង្ការ​របស់គម្រោង​កុមារភាព​​ក៏​បានឈាន​មក​ដល់​ទី​បញ្ចប់។ ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព គឺជា​ការផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​អូស្រា្តលី​ ដើម្បី​​ចូលរួម​វិភាគទាន​ក្នុង​ការទប់ស្កាត់​ការរំលោភបំពាន​ផ្លូវភេទ​កុមារ ក្នុង​ការធ្វើដំណើរ និង​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ គម្រោង​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៤។ បើគិត​លើ​លំហូរ​ទេសចរណ៍​ដែល​កើនឡើង​ឥត​ឈប់ឈរ​មកកាន់​តំបន់ មាន​ហានីភ័យ​ភ្ជាប់​មក​ជាមួយ​កំណើន​នេះ​សម្រាប់​កុមារ។ អ្នកអាច​សិក្សា​បន្ថែម​អំពី​ចំណង​ទាក់ទង​រវាង​វិស័យ​ទេសចរណ៍ និ​ងការកេងប្រវ័ញ្ច​លើ​កុមារនៅទីនេះ។ ក្នុង​អំឡុង​ពីរ​ទសវត្សរ៍​កន្លង​មកនេះ មាន​ការងារ​ជាច្រើន​​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការកេងប្រវ័ញ្ច​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ផ្នែក​បង្ការ​នៃ​គម្រោង​កុមារភាព​មាន​ឱកាស​ជាពិសេស​ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅដល់​កម្រិត​ថ្មី​មួយទៀត។ ក្នុង​កិច្ចសហការ​ជាមួយ​ដៃគូ ​សមាជិក​ក្រុមការងារ​ទាំង ១៦ រូប​របស់​ផ្នែក​បង្ការនៃ​​គម្រោង​​កុមារភាព៖ បាន​អភិវឌ្ឍ និង​អនុវត្ត​​ការផ្តួចផ្តើម​គំនិត​ថ្មី​លើ​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​ទៅដល់​មនុស្ស​ជាង ១៥ លាន​នាក់ ​​នៅ​ទូទាំង​សកលលោក។ ពេលនេះ​អ្នកធ្វើដំណើរ​មានលទ្ធភាព​ទទួល​បាន​ព័ត៌មាន​ស្តី​សកម្មភាព​ងាយៗ​ដែល​ពួកគេ​អាចធ្វើបាន​ ដើម្បី​ធានា​ថា​ការធ្វើដំណើរ​របស់​ពួកគេ​ជះឥទ្ធិពល​ជាវិជ្ជមាន​លើ​កុមារ។ អប់រំ និង​ផ្តល់​ភាព​អង់អាច​ដល់​កុមារ និង​មនុស្ស​វ័យក្មេង​ជាង ១៣ ០០០ នាក់​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អំពី​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ការការពារ​ពីគ្រោះថ្នាក់ របៀប​រក្សា​សុវត្ថិភាព ការប៉ះពាល់​ដែល​មាន​​សុវត្ថិភាព និង​មិនមាន​សុវត្ថិភាព និង​អ្វី​ដែល​ត្រូវ​ធ្វើ​ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​មិនស្រួល ឬ​ជួប​ប្រទះ​ការរំលោភ​បំពាន។ សម្របសម្រួល​វេទិកា​​ការពិភាក្សា​ជាមួយ​ឪពុកម្តាយ/​អ្នក​មើលថែ និង​អ្នក​តំណាង​សហគមន៍​ជាង ៨ ០០០ …

kh
June 4, 2014

ការយល់ដឹង​មានកម្រិត​កំណត់​ស្តីពី​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ធ្វើ​ឲ្យ​កុមារ​ត្រូវ​ប្រឈមហានីភ័យ

ក្រុង​បាងកក ប្រទេស​ថៃ មនុស្សធំ និង​កុមារ​ជាច្រើន​ក្នុង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម មាន​ការយល់ដឹង​មាន​កម្រិត​កំណត់​ស្តីពី​ធាតុ​ដែល​បង្កើត​ឲ្យ​មាន​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ និង​អំពី​របៀប​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ នេះ​គឺជា​ការបង្ហាញ​ឲ្យ​ដឹង​ពី​របាយការណ៍​ថ្មី​មួយ​មាន​ចំណង​ជើង​ថា ការរួមភេទ ការរំលោភ​បំពាន និង​កុមារភាព៖ ការសិក្សា​ស្តីពី​ចំណេះដឹង ឥរិយាបថ និង​ការអនុវត្ត​ពាក់ព័ន្ធ​នឹង​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ រួមទាំង​នៅក្នុង​វិស័យ​ការធ្វើដំណើរ និង​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ​ដោយ​ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព បាន​រកឃើញ​ថា​ កុមារ​ និង​មនុស្ស​ពេញវ័យ​ភាគច្រើន​​យល់​អត្ថន័យ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​ន័យ​យ៉ាង​ចង្អៀត​ថា​ជា​ការរំលោភ​​សេពសន្ថវៈ​ដែល​មាន​ការស៊ក​បញ្ចូល​ទៅលើ​ក្មេងស្រី។ ទង្វើរ​ដែល​មាន​លក្ខណៈ​រំលោភ​បំពាន​ផ្លូវភេទ​ដទៃទៀត (ដូចជា​ការប៉ះពាល់​មិនសមស្រប ឬ​បទពិសោធន៍​ជាមួយ​រូបភាព​អាសអាភាស​ជាដើម) ជាទូទៅ​មិនត្រូវ​​​បានគេ​កត់សម្គាល់ទេ ​ហើយ​​ដូចគ្នា​នេះដែរចំពោះ​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​ក្មេងប្រុស។ Aarti Kapoor អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែក​បង្ការ​របស់​​គម្រោង​កុមារ​ភាព បាន​បញ្ជាក់​ថា “ការយល់ដឹង​មាន​កំណត់​ស្តីពី​ការរំលោភ​បំពាន​ផ្លូវភេទ​ចំពោះ​កុមារ ​ពីសំណាក់​កុមារ និង​មនុស្ស​ធំ មានន័យ​ថា ករណី​អាច​កើត​មានឡើង​ដោយ​ពុំមាន​នរណា​ចាប់អារម្មណ៍។ យើង​ដឹង​ថា​ជារឿយៗ ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ​តែង​ចាប់​ផ្តើម​ជាមួយ​ការលួងលោម​កុមារ ពាក្យ​សម្តី​មិនសមរម្យ និង​ការប៉ះពាល់​មិនសមរម្យ ហើយ​​ឈាន​ឡើង​ទៅដល់​ទម្រង់​ធ្ងន់ធ្ងរ​ដទៃទៀត​នៃ​ការរំលោភ​បំពាន​នាពេល​ក្រោយៗ​មក។ ជនល្មើស​ផ្លូវភេទ​កុមារ ជារឿយៗ គឺជា​មនុស្ស​ដែល​គ្រួសារ​កុមារស្គាល់​ ហើយ​គេ​ផ្តោត​គោលដៅ​ទាំង​ទៅលើ​ក្មេង​ស្រី និង​ក្មេងប្រុស ទោះជា​យ៉ាង​នេះ​ក្តី មាន​ការយល់ដឹង​តិចតួច​ប៉ុណ្ណោះ​អំពី​ចំណុច​នេះ​ក្នុង​ចំណោម​មនុស្ស​ដែល​យើង​បាន​និយាយ​ជាមួយ”។ កុមារ និង​មនុស្ស​ពេញ​វ័យ​ជាង ៦០០ នាក់​ក្នុង​ប្រទេស​ថៃ …

kh
May 16, 2014

UNWTO និង​ អង្គការ​ទស្សនៈ​ពិភពលោក​រួម​កម្លាំង​គ្នា​ប្រយុទ្ធប្រឆាំង​ការកេងប្រវ័ញ្ច​លើកុមារ​ក្នុង​វិស័យ​ទេសចរណ៍

ទីក្រុង​ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ – ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៤។ ដោយសារ​ទេសចរណ៍​បន្ត​លូតលាស់​នៅ​ទូទាំង​សកលលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នោះ​កាន់តែ​មានភាព​បន្ទាន់​ខ្លាំងឡើងៗ​ក្នុងការ​​ពិចារណា​លើ​ផលប៉ះពាល់​របស់​វិស័យ​ទេសចរណ៍​លើ​សហគមន៍​មូលដ្ឋាន ជាពិសេស​នៅពេល​ដែល​ពាក់ព័ន្ធ​ជាមួយ​ការកេងប្រវ័ញ្ច​លើ​កុមារ។ ដោយ​ហេតុ​នេះ​ហើយ​ទើប UNWTO និង ​អង្គការ​ទស្សនៈ​ពិភពលោក​​ការិយាល័យ​ថ្នាក់​​តំបន់​បាន​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​នៃ​ការយោគយល់​គ្នា​មួយ ដើម្បី​បង្កើត​ភាព​ជាដៃគូ ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​ការកេងប្រវ័ញ្ច​​លើ​កុមារ​នៅក្នុង​វិស័យ​ទេសចរណ៍ (ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤)។ អនុស្សារណៈ​នៃ​ការយោគយល់គ្នា​នេះ​មានបំណង​ពង្រឹង​​កិច្ចសហការ​រវាង UNWTO និង​អង្គការ​ទស្សនៈ​ពិភពលោក​​ដែល​ជា​អង្គការ​មនុស្សធម៌​ អភិវឌ្ឍន៍ និង​តស៊ូ​មតិ​ ដែល​ធ្វើការ​ដើម្បី​ការពារ​កុមារ​ឲ្យរួចផុត​ពី​​ការកេងប្រវ័ញ្ច​ ការជួញដូរ និង​ការរំលោភបំពាន។ វិស័យ​សម្រាប់​កិច្ចសហការ​នាពេល​អនាគត​រវាង UNWTO និង​ WV រួមមាន ការផ្សព្វផ្សាយ​អំពី​ឧបករណ៍ ការអនុវត្ត​ល្អៗ និង​ករណី​សិក្សា​ដើម្បី​គាំទ្រ​ការការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ ដោយរួមមាន​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​សម្របសម្រួល​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក គាំទ្រ​ដោយ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រទេស​​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​ផ្តល់​ព័ត៌មាន​ដល់​អ្នកធ្វើ​ដំណើរ​ ស្តីពី​សកម្មភាព​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ការពារ​កុមារ និងមនុស្ស​​វ័យក្មេង​ពី​ការរំលោភ​បំពាន នៅក្នុង​​ទីកន្លែង​គោលដៅ​ទេសចរណ៍។ យុទ្ធនាការ​នេះ​គឺជា​ផ្នែកមួយនៃ​គម្រោង​កុមារភាព ដែលជា​​ការផ្តួចផ្តើម​គំនិត​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អូស្រ្តាលី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​អនុតំបន់​ទន្លេមេគង្គ។ UNWTO …

kh
March 26, 2014

កំណើន​វិស័យ​ទេសចរណ៍​កម្ពុជា​នាំ​ឲ្យ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សារៈសំខាន់

ក្រុងភ្នំពេញ ប្រទេស​កម្ពុជា – ថ្ងៃទី ២៦ ខែ​ មីនា ឆ្នាំ ២០១៤។ ក្នុង​ឆ្នាំ ២០១៣ ប្រទេស​កម្ពុជា​បានទទួល​អ្នកទេសចរណ៍ ៤,២ លាន​នាក់​ ដែល​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ​ចំនួន ១៧%។ កំណើន​អ្នកទេសចរណ៍​យ៉ាងរ​ហ័ស​នេះ​ត្រូវ​បាន​រំពឹង​ថា​​នឹង​​បន្ត​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ​ ដែល​ធ្វើ​ឲ្យ​មាន​កង្វល់​អំពី​វិធី​​​ដើម្បី​ធានា​យ៉ាង​ណា​ឲ្យ​កុមារ​ក្នុង​មូលដ្ឋាន​ទទួល​តែ​​ផលប៉ះពាល់​ជាវិជ្ជមាន​​ប៉ុណ្ណោះ​ពី​វិស័យទេសចរណ៍។ ទីកន្លែង​ទេសចរណ៍​ទាក់ទាញ​កុមារ​ងាយរងគ្រោះ​ និងគ្រួសារ​ដែល​ស្វែង​រក​ចំណូល។ កុមារ​​ទាំង​នេះ​អាច​ចូលរួម​ក្នុង​សកម្មភាព​រកចំណូល​នៅតាមផ្លូវ ដែល​ធ្វើ​ឲ្យ​ពួកគេ​មានភាព​ងាយ​រងគ្រោះ​ជាពិសេស​ចំពោះ​ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច។ ថ្ងៃ​នេះ ​គឺជា​ថ្ងៃ​បើក​សម្ភោធ​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស​​ថ្មី​មួយទៀត​ ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ ក្នុង​ភាព​ជាដៃគូ​ជាមួយ​ក្រសួង​ទេសចរណ៍។ យុទ្ធនាការ​នេះ មាន​បំណង​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ តាមរយៈ​ការជ្រើសរើស​អ្នកទេសចរណ៍​ប្រកប​ដោយ​ការទទួលខុសត្រូវ​ ដើម្បី​រក្សា​សុវត្ថិភាព​កុមារ​ពីការ​រំលោភ​បំពាន​ទាំងឡាយ​ណា​ដែល​អាច​កើតមាន​តាំងពី​ដំបូង។ យុទ្ធនាការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ ក្នុង​ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព​ ដែល​មាន​បំណង​ទប់ស្កាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ។ យុទ្ធនាការ​នេះ​ក៏​ត្រូវ​បាន​ដំណើរ​ការ​ក្នុង​បណ្តាប្រទេស​ជិតខាង​ ដូចជា​​ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ផងដែរ។ ក្នុង​ភាព​ជាដៃគូជាមួយ​ក្រសួង​ទេសចរណ៍ អង្គការ​ទស្សនៈ​ពិភពលោក​បានផលិតស្ទីគ័រ​ចំនួន ១២ ០០០ សន្លឹក កាតតាំងបញ្ឈរ (tentcard) ចំនួន ១០ ០០០ ផ្ទាំង និង​ផ្ទាំង​ប៉ាណូ ចំនួន ៣៦ ផ្ទាំង ដោយ​ផ្ទុក​ទៅដោយ​សារ​ដើម្បី​រក្សា​សុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍ ដែល​ត្រូវ​បាន​ចែកចាយ​នៅតាម​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ទៅតាម​ភាគី​​ពាក់ព័ន្ធ​រដ្ឋាភិបាល …

kh
February 14, 2014

ដំណើរ​ឆ្ពោះទៅកាន់សុវត្ថិភាពកុមារ​ក្នុងវិស័យទេសចរណ៍

សំណេរ​របស់​ភ្ញៀវ – Aarti Kapoor អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែកបង្ការ​របស់គម្រោងកុមារភាព អ្នក​ស្គាល់ស្ថានភាពយ៉ាង​ច្បាស់។ អ្នកមក​ដល់កន្លែងថ្មីមួយ​ មិនថាជា​ភូមិ​ដាច់ស្រយាល ឬទីតាំង​ទេសចរណ៍​តាម​ទីក្រុង​ដ៏​មាន​ប្រជាប្រិយ​នោះឡើយ ហើយ​ភ្លាមៗនោះ​អ្នក​បាន​​​ឃើញ ​កុមារ។ ពួកគេ​ដើរមក​រក​អ្នក​ដោយ​មានទំនុកចិត្ដ ហើយ​ពេលខ្លះ​ពួកគេ​មក​​​ជាក្រុម ដើម្បីលក់ស្ករ​កៅស៊ូ ឬ​ផ្លែឈើ ឬគ្រាន់តែហុចកំប៉ុង​​ប្លាស្ទីកមករក​អ្នក​ដើម្បីសុំលុយកាក់​ក្នុង​នាម​ជា​អ្នក​សុំទាន។ នេះគឺជាស្ថានភាព​ដ៏​តានតឹងមួយ ព្រោះ​​អ្នកមើលឃើញទាំងភាពរឹងមាំ និងភាពក្រីក្រ​របស់​កុមារ​​ក្នុងពេល​ដំណាលគ្នា។ យើង​ពិបាក​ដឹងថា តើត្រូវ​ឆ្លើយ​តប​ចំពោះស្ថានភាព​ទាំង​អស់នេះដោយ​របៀបណា ជាពិសេស​ពេល​អ្នក​មិនទាន់​បាន​ត្រៀមខ្លួន​ជាមុន។ ខ្ញុំ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​​​ជា​ច្រើនដង​ផងដែរ។ ផ្នែកបង្ការរបស់​គម្រោងកុមារ​ភាព ប្រើប្រាស់​វិធីសាស្ដ្រ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​​នៅក្នុង ការ​ទប់ស្កាត់ការ​កេងប្រវ័ញ្ចផ្លូវភេទ​លើកុមារ​ក្នុងវិស័យធ្វើដំណើរ និង​ទេសចរណ៍។ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​កម្មវិធី ខ្ញុំ​មាន​កិត្ដិយស​ដែល​អាច​មាន​ឱកាស​ធ្វើការ​ឆ្ពោះ ទៅ​សាង​អនាគតកាន់តែប្រសើរ​សម្រាប់កុមារ។ ដំណើររបស់​ខ្ញុំ​ផ្ទាល់​មកកាន់​សុវត្ថិភាព​កុមារ​ក្នុងវិស័យ​ទេសចរណ៍ ​គឺជា​ដំណើរ​មួយ​ដែល​រួមបញ្ចូល​ទាំងចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​ក្នុង​ការ​ធ្វើដំណើរ ​ក៏ដូចជាការរៀនសូត្រ​ផ្នែក​​វិជ្ជាជីវៈ​ជាបន្ដ​បន្ទាប់​របស់ខ្ញុំ ក្នុង​ការការ​ពារ​​កុមារ​ផង ដែរ។ ខាង​ក្រោម​នេះ​គឺជារូប​ភាពសង្ខេប​មួយ​ ស្ដីពី​ដំណើរ​របស់ខ្ញុំ។ ប៉ុន្មានឆ្នាំមុនពេលខ្ញុំធ្វើដំណើរ​នៅទ្វីបអាស៊ី ដៃគូ​ធ្វើដំណើរ​របស់​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​បាន​សម្រេចចិត្ដ​ជិះសត្វអូដ្ឋ និង​ទៅ​គេង​នៅ​​វាលខ្សាច់។ យើងត្រូវ​ធ្វើដំណើរ​ឆ្លង​កាត់​​ភូមិ​ដាច់​ស្រយាល​​មួយ​ដើម្បីជួប​​អ្នក​ស្រុក​ដែល​នឹង​មក​ស្វាគមន៍​យើង។ ប្រតិបត្ដិករ​ទេសចរណ៍​បាន​ផ្ដល់​ដំបូន្មាន​​ឲ្យ​យើង​យក​ស្ករគ្រាប់ខ្លះទៅចែក​ឲ្យក្មេង​ក្នុងមូលដ្ឋាន។ ជំនួស​ឲ្យ​យក​ស្ករ​គ្រាប់ យើង​បាន​​ជ្រើស​រើសយក​របស់​លេង​តូចៗដោយ​យើងគិតថា របស់​ទាំងនេះ​ប្រហែល​ជា​ល្អ​​សម្រាប់​ធ្មេញ​​របស់​កុមារ​ជាង​ស្កគ្រាប់។ យើង​បានធ្វើដំណើរជាមួយ​មគ្គុទេសក៍​ទេសចរណ៍ចំនួនពីរនាក់ និង​សត្វអូដ្ឋ​របស់ពួក​គេ។ ក្រោយចេញ​ដំណើរ​បាន​ប៉ុន្មាន​ម៉ោង​ យើង​​អាចមើល​ឃើញទិដ្ឋភាពភូមិ​ស្ទុងៗ ដោយ​ក្នុង​នោះ​​មានកូន​ខ្ទមសាមញ្ញៗ​នៅ​​ផ្ដុំគ្នា​ជុំ​វិញ​ខ្ទមធំមួយ។ ភូមិ​នោះមើលទៅ​​ហាក់ស្ងប់ស្ងាត់ និងតូច។ ពេលយើង​មកដល់ភូមិ​ មាន​ក្មេង​មួយ​ក្រុមធំ​រត់មករកយើង​។ …

kh
January 8, 2014

ធ្វើការ​ដើម្បីការ​ពារកុមារ​ពិការ

សំណេរ​របស់​ភ្ញៀវ – Laurie Ahern នាយកអង្គការ​សិទ្ធិជនពិការ​អន្ដរជាតិ មារ​ប្រមាណ ៨ ទៅ ១០ លាន​នាក់រស់នៅក្នុងមណ្ឌល​ថែទាំ ឬស្ថាប័ន​ថែ​ទាំ​កុមារ​នៅ​ ទូទាំង​ពិភពលោក។ កុមារទាំងឡាយដែលកើ​ត​មក​មានពិការ​ភាព​ ច្រើនតែងាយ​រង​គ្រោះ​ចំពោះ​ការ​ទុក​ចោល ឬ​បំភ្លេច​ចោល ​ដោយភាគច្រើន​ពួកគេ​ត្រូវ​បាន​ទុក​ចោល ឬ​បំភ្លេច​ចោល តាំង​ពី​កើត​មក​ភ្លាម​ម្លេះ។ ក្នុង​ប្រទេស​មួយចំនួន វេជ្ជ​បណ្ឌិត​លើកទឹកចិត្ដឪពុក​ម្ដាយ​ឲ្យ​បោះបង់កូន​ពិការ​ ហើយ​ក្នុងប្រទេស​មួយចំនួន​ទៀត កុមារ​ដែលកើត​មក​ពិការ​ត្រូវ​បានគេចាត់​ទុកថា​ជា​បណ្ដាសារ ឬការដាក់​ទណ្ឌកម្មចំពោះគ្រួសារ។ ប៉ុន្តែក្នុងករណីជាច្រើនគ្រួសារ​តែង​រក្សា​កូន​របស់​ខ្លួន​នៅ​ផ្ទះ​ ប្រសិនបើពួកគេ​គេ​មានការគាំទ្រគ្រប់គ្រាន់។ កុមារ​រហូត ៩៥% ដែល​រស់​នៅ​ក្នុង​មណ្ឌល​​ថែទាំ​ត្រូវ​បាន​រាយការណ៍ថា​ពួកគេ​​មានឪពុក ឬម្ដាយ​នៅរស់ ឬមាន​សាច់ញាតិ។ ប៉ុន្ដែដោយការកត្តា​ពិការភាពត្រូវបានផាត់ចេញ​ពីសង្គម និង ភាពក្រីក្រ​ទៅវិញ​ទេ ​ដែល​បា​ន​រុញច្រាន​​​កុមារ​ជាច្រើន​ឲ្យ​ធ្លាក់ចូលមក​ក្នុងគ្រឹះស្ថានទាំងអស់នេះ។ ក្នុង​រយៈកាល​​​ជាង ២០ ឆ្នាំ កន្លងទៅ អង្គការ​សិទ្ធិ​ជន​ពិការ​អន្ដរ (DRI) បាន​ចងក្រង​ឯកសារស្ដីពី​ស្ថានភាព​​​កុមារ​ពិការដែល​ត្រូវ​បាន​គេបង្ខិតបង្ខំ​ឲ្យ​រង​ទុក្ខ​វេទនា​ក្នុងគ្រឹះស្ថាន​ទាំង​អស់នោះ។ ពុំមានកុមារ​ណាម្នាក់​គួរ​ធំឡើង​ក្នុង​មណ្ឌលថែទាំនោះ​ឡើយ ប៉ុន្តែ​មណ្ឌលថែទាំ​​ទាំង​នេះ ជា​កន្លែង​ប្រកប​ដោយ​គ្រោះថ្នាក់​ជាពិសេស​​ថែមទៀត​សម្រាប់កុមារ​ពិការ។ កុមារ និង មនុស្ស​វ័យ​ក្មេង​ដែ​ល​មានពិការភាពមានហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​ការ​​រំលោភបំពានជាង​អ្នកដែល​គ្មាន​ពិការភាព​។ ពេលត្រូវ​បានបំបែក​ចេញពី​ការការពារ​របស់​គ្រួ​សារ​ ហើយ​ត្រូវ​បាន​ដាក់​ចូលក្នុងស្ថាប័ន​ដែល​ពួកគេត្រូវ​ជួប​ជាមួយ​អ្នកថែទាំច្រើន​នាក់ ហានិភ័យ​នៃ​ការ​រំលោភ​បំពាន ការ​កេងប្រវ័ញ្ចលើ​កុមារ​ងាយរងគ្រោះរួចស្រេច​ទៅ​ហើយ​ទាំងអស់​នេះ​ គឺ​កាន់​តែ​​កើន​ឡើង​ថែម​ទៀត។ កុមារ​ក្នុង​ស្ថាប័ន​ធ្លាប់​ត្រូវបាន​ជួញដូ​រ​ឲ្យ​លក់​ភេទ លក់សរីរាង្គ និង​​លក់​ពលកម្ម។ …

kh
December 5, 2013

ទិវា​ការងារ​ស្ម័គ្រចិត្ដអន្ដរជាតិ៖ តើ​ការងារ​ស្ម័គ្រ​ចិត្ដជួយកុមារ ឬបង្កគ្រោះ​ថ្នាក់​ដល់​កុមារ?

សំណេរ​របស់ភ្ញៀវ – Daniela Papi សហស្ថាបនិក​របស់ Learning Service ខ្ញុំហាក់ដូចជា​បានក្លាយជាអ្នកនាំដំណឹង​អាក្រក់។ អាស្រ័យ​ដោយ ការនិយាយ TEDx របស់​ខ្ញុំស្ដីពីបញ្ហាដែល​មាននៅក្នុងការ​ធ្វើដំណើរ​ដើម្បី​ធ្វើការងារ​ស្ម័គ្រចិត្ និង សំណេរ​ពីមុនៗ​មក​របស់ខ្ញុំលើ​ប្រធាន​បទនេះ ជាច្រើន បច្ចុប្បន្នគេច្រើនតែសុំ​ខ្ញុំ​ឲ្យ​សរសេរ​ពីបញ្ហានានា​ដែលមានក្នុង​វិស័​យ​ការងារស្ម័គ្រចិត្ដ។ ខ្ញុំ​សូម​ចាប់ផ្ដើម​សំណេរ​របស់​ខ្ញុំ​ដោយ​ប្រយោគ​បដិសេធ​មួយឃ្លាគឺ ខ្ញុំ​មិនគិត​ថា​ការងារស្ម័គ្រ​ជាទង្វើអាក្រក់នោះឡើយ។ ខ្ញុំ​មិនគិតថា “អ្នកទេសចរណ៍​ដែលជា​អ្នក​ធ្វើការងារ​ស្ម័គ្រចិត្ដ” គឺជា​មនុស្ស​អាក្រក់ឡើយ។ ម្យ៉ាងទៀតខ្ញុំមិន​គិត​ថា​ ក្រុមហ៊ុន​ផ្ដល់​ការ​ធ្វើ​ដំណើរ​ដើម្បី​ធ្វើការងារ​ស្ម័គ្រចិត្ដគឺជាក្រុមហ៊ុន​អាក្រក់នោះដែរ។ តាមពិតខ្ញុំ​ធ្លាប់​ជា​អ្នក​ទេសចរណ៍​​ប្រភេទនេះ ហើយធ្លាប់ធ្វើការ​ទាំងអស់​ដូច​បាន​រៀបរាប់ខាង​លើ៖ ធ្វើដំណើរ​ជា​អ្នក​ស្ម័គ្រ​​ចិត្ដ​នៅទូទាំង​ពិភពលោក បង្កើត​ក្រុមហ៊ុន​ធ្វើ​ដំណើរ​ដើម្បីផ្ដល់សេវា​ការងារ​ស្ម័គ្រ​ចិត្ដ ហើយ​ក្រោយមក​បាន​ប្រែក្លាយទៅជា​ក្រុមហ៊ុន​អប់រំ​ការអភិវឌ្ឍ ហើយ​បន្ដ​គាំទ្រ​មុខរបរ​របស់​អ្នក​ហ្វឹកហាត់​​ការងារ​ដោយ​មានលក្ខណៈ​ផ្អែកលើ​ការ​ងារស្ម័គ្រចិត្ដនៅក្នុង​គម្រោង​មួយ​ចំនួន​ដែល​ខ្ញុំ​ធ្វើការជាមួយ។ ថ្វីបើខ្ញុំ​មិនគិត​ថា​អ្នកស្ម័គ្រចិត្ដ ឬការងារស្ម័គ្រចិត្ដជា​រឿង “អាក្រក់” ក្ដី ប៉ុន្តែ អ្វីដែល​ខ្ញុំ​គិត​ថា​អាចនឹង​ “អាក្រក់” គឺការអនុវត្ដដែលមនុស្សជាច្រើនបាន​បង្កើតឡើង​ក្នុង​ក្រុមហ៊ុន​ស្ម័គ្រចិត្ដ​មួយ​ចំនួន ឬដំណើរ​ទេសចរណ៍​​ដើម្បី​ធ្វើ​ការងារស្ម័គ្រចិត្ដ​​នោះទៅ​វិញទេ។ ការអនុវត្ដ​ដ៏​គ្រោះថ្នាក់​ជាច្រើនគឺ​ពាក់ព័ន្ធ​ជាមួយការដាក់​កុមារ​ក្នុងស្ថានភាពមិនមាន​សុវត្ថិភាព។ បញ្ហា​សុវត្ថិភាព​កុមារ​ដ៏ធំជាងគេបំផុត​​មួយដែល​ត្រូវបានជម្រុញ​ដោយវិស័យ​ការធ្វើ​ដំណើរ​ដើម្បី​ធ្វើការងារ​​ស្ម័គ្រចិត្ដ គឺ​កំណើនការស្ម័គ្រចិត្ដនៅក្នុង “​មណ្ឌលកុមារ​កំព្រា” និង​ទេសចរណ៍​ទៅកាន់ “មណ្ឌលកុមារកំព្រា”។ សម្រាប់​អ្នកទាំងឡាយ​ណាដែល​ពុំ​សូវ​បាន​ធ្វើ​ដំណើរ​​ច្រើន​ទៅកាន់​ទីផ្សារ​ដែលកំពុង​លេចធ្លោឡើង​ដូចជា ប្រទេសកម្ពុជា ប្រទេស Ghana ប្រទេសនេប៉ាល់ ឬប្រទេស Uganda ជាដើម​នាពេល​ថ្មីៗនេះ អ្នកប្រហែលជាមើល​ឃើញថា​គំនិត​​ស្ដីពី “ទេសចរណ៍​ទៅកាន់​មណ្ឌលកុមារកំព្រា” គឺជាទង្វើ​គួរ​ឲ្យ​រង្គៀសចិត្ត អ្នក​ពិត​ជា​សួរ​ថា …

kh
November 6, 2013

អ្នក​ទេសចរ​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍អំពាវនាវ​ឲ្យ​មានសកម្មភាពបន្ថែមទៀតលើ​ការ​រក្សាសុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍

ទីក្រុង បាងកក ប្រទេសថៃ – ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣ យោងតាម​របាយការណ៍​ថ្មីមួយ​ចេញដោយ​ ផ្នែក​បង្ការ​របស់គម្រោង​កុមារភាពដែល​ជា​​ការ​ផ្ដួច​ផ្ដើមគំនិតជំនួយ​មនុស្ស​ធម៌​របស់​​ប្រទេស​អូស្ដ្រាលី អនុវត្ដ​ដោយអង្គការ​ទស្សនៈ​ពិភព​លោក​ ក្នុង​​​ភាព​ជា​ដៃ​គូជាមួយសាកលវិទ្យា​ល័យ​ Western Sydney បាន​ឲ្យ​ដឹង​ថា អង្គការ Travellers to South East Asia ចង់ឲ្យ​ឧស្សាហកម្មទេសចរណ៍ធ្វើសកម្មភាព​បន្ថែមទៀត​ដើម្បី​ការពារកុមារពីការ​កេងប្រវ័ញ្ច។ ​ កាលពីឆ្នាំកន្លងទៅ មាន​អ្នក​ទេសចរណ៍​ជាង ៣៦ លាននាក់ បាន​ធ្វើដំណើរ​មកកាន់ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេសថៃ និងប្រទេស​វៀត​ណាម ហើយ​អ្នកទេសចរណ៍​ជាច្រើន​បាន​ជួបជាមួយ​កុមារដែល​កំពុងស្ថិត​ក្នុងស្ថានភាពងាយ​រងគ្រោះ។ ការ​រកឃើញ​សំខាន់ៗ​​របស់​របាយការណ៍ដ៏ថ្មីស្រឡាង​មានចំណង​ជើងថា “អ្នក​ធ្វើដំណើរ​ដែលជួយរក្សា​សុវត្ថិភាព​​កុមារ” ចេញផ្សាយ​នៅក្នុងថ្ងៃនេះ ដើម្បីឲ្យ​ស្រប​ពេល​ជាមួយការ​អង្កេត​ឃើញ​របស់​ទិវា​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ពិភពលោក បានចងក្រង​បទពិសោធន៍​​របស់​អ្នក​ដំណើរ ២៧០ នាក់ ​មកពី​បណ្ដា​ប្រទេសចំនួន​ ៣៩ ផ្សេងៗគ្នា។ របាយការណ៍​បានរក​ឃើញ​ថា​៩៥% នៃ​អ្នកធ្វើដំណើរដែលត្រូវបាន​ស្ទាបស្ទង់មតិ​ បាន​ជួបជាមួយកុមារ​ក្នុងមូលដ្ឋាន ហើយ​ អន្តរកម្ម​​ជាច្រើន​ជាមួយ​កុមារបានធ្វើឲ្យអ្នកទេសចរណ៍មានអារម្មណ៍សោក​ស្ដាយ មានកំហុស ព្រួយ​បារម្ភ និងអស់សង្ឃឹម។ Aarti Kapoor ​ជាអ្នកគ្រប់​គ្រង​ផ្នែក​បង្ការ​របស់​គម្រោងកុមារភាព​ក្នុង​អង្គការ​ទស្សនៈពិភពលោក​បានមានប្រសាសន៍ថា …

kh
September 2, 2013

អង្គការ UNICEF៖ រូបភាព​ស្ថិតិ​​សង្ខេប​ស្ដីពីការ​រំលោភ​បំពាន​លើ​កុមារនៅ​តំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច

សំណេររបស់ភ្ញៀវ – Amalee McCoy អ្នក​ជំនាញ​ផ្នែក​ការការ​ពារកុមាររបស់អង្គការ UNICEF ប្រចាំ​តំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច ការ​រំលោភ​បំពាន ការ​បំភ្លេច អំពើហិង្សា និងការ​កេងប្រវ័ញ្ច​លើកុមារ​កំពុង​​រីក​សាយ​ភាយ​គួ​រ​ឲ្យ​បារម្ភ ចំណែក​ផល​ប៉ះពាល់នៃ​បទពិសោធន៍​ទាំងអស់​នេះ​ចំពោះកុមារ​គឺមាន​ទាំង​ផល​ ភ្លាមៗ និង​ផល​យូរអង្វែង ហើយ​ជារឿយៗតែង​មានលក្ខណៈ​អាក្រក់​យ៉ាងខ្លាំង។ របាយការណ៍​ស្រាវជ្រាវ​​ដ៏​ថ្មី​ស្រឡាង​​របស់ UNICEF​ បាន​ចេញនៅ​ចុង​ឆ្នាំ ២០១២ មានចំណង​ជើងថា “ការ​ប្រព្រឹត្ដ​មិន​ល្អ​ចំពោះ​កុមារ៖ អត្រារីករាលដាល ការ​កកើតឡើង និងផលវិបាក​នៅតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិច ​បាន​បញ្ជាក់​អះអាង​ពីនិន្នា​ការទាំងអស់នេះ។ របាយ​ការណ៍​បាន​បង្ហាញ​ការ​រកឃើញ​នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ជា​ប្រព័ន្ធ​​ប្រកបដោយ​ការ​បង្កើត​ថ្មីលើ​ការ​សិក្សាចំនួន ៣៦៤ ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅចន្លោះឆ្នាំ ២០០០ – ២០១០ ស្ដីពីអត្រារីករាលដាល ការកកើតឡើង និង​ផលវិបាក​ពីការ​ប្រព្រឹត្ដ​មិនល្អ​ចំពោះ​កុមារ​ក្នុង​តំបន់។ ការ​ពិនិត្យ​ឡើង​វិញ​ជាប្រព័ន្ធ បាន​បើកកកាយនូ​វ​ការ​សិក្សា​បែប​បរិមាណជាច្រើន​ស្ដីពី​​​អត្រារីករាលដាល និង​ការកកើតឡើងនៃ​ការ​រំលោភបំពាន​ផ្លូវកាយ ផ្លូវភេទ និង​ផ្លូវ​ចិត្ដកុមារ។ ស្ថិតិ​គួរ​ឲ្យ​បារម្ភ​ជា​ច្រើន​ត្រូ​វបាន​គូសបញ្ជាក់ដោយ​ក្នុង​នោះរួមមាន៖ ការ​រីក​រាលដាល​នៃការ​រំលោភ​បំពាន​ផ្លូវកាយ​ធ្ងន់ធ្ងរ​ ក្នុង​កម្រិត​ចាប់​ពី ៩% ដល់​​ប្រមាណ​ ​កុមារ ១ នាក់​ក្នុង​ចំណោម​កុមារ ៤ នាក់​នៅ​ក្នុង​តំបន់។ កុមារា និងកុមារី​ចន្លោះ​ពី …

kh
August 5, 2013

ថ្នាក់​ដឹកនាំវិស័យ​ការ​ធ្វើ​ដំណើរ និង​ទេសចរណ៍
ចូលរួម​ក្នុងកម្មវិធី​សុវត្ថិភាពកុមារក្នុង
វិស័យ​ទេសចរណ៍ថ្នាក់តំបន់ជាលើកដំបូង

ក្រុងបាងកក ប្រទេសថៃ – ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៣ “ការការពារ​កុមារ គឺជាការងារ​របស់​មនុស្សគ្រប់រូប”។ នោះគឺជាសារ​ដែល​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​ម្ចាស់​អាជីវកម្មការ​ធ្វើ​ដំណើរ និង​ទេសចរណ៍ ប្រតិបត្ដិករ និង​អ្នក​គ្រប់​គ្រង​ដែល​បាន​ចូលរួម​នៅ​ក្នុង​សិក្ខារ​សាលាសុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍នៅ​សណ្ឋាគារ ​​​ Aloft ក្នុងក្រុង បាងកក កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៣។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​រៀបចំឡើងដោយ​ផ្នែក​បង្ការ​របស់​ គម្រោង​កុមារ​ភាព ដែល​ជា​ការ​ផ្ដួច​ផ្ដើម​គំនិត​​របស់​រដ្ឋាភិបាល​អូស្ដ្រាលី អនុវត្ដ​ដោយ​អង្គការ​​ទស្សនៈ​​ពិភពលោក​​ដើម្បី​ទប់ស្កាត់​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​​វិស័យ​​​ទេសចរណ៍​ក្នុង​​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេសថៃ និង​ប្រទេស​វៀតណាម។ SKAL អន្ដរ​ជាតិ និង PATA បាន​គាំទ្រកម្មវិធីនេះ។ អ្នក​ចូលរួម​តំណាងឲ្យ​អា​ជី​វកម្មទេសចរណ៍​នៅ​ទូទាំងអនុ​តំបន់ទន្លេមេគង្គ​បានរៀន​សូត្រ​អំពី​បញ្ហា​នាពេលបច្ចុប្បន្នលើការងារការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​បាន​ពិភាក្សា​រក​យុទ្ធសាស្ដ្រ​ថ្មីៗ​ដើម្បីរក្សា​សុវត្ថិភាពកុមារ​ក្នុង​មូលដ្ឋាន​ឲ្យ​រួចផុតពី​ការ​រំលោភ​បំពាន និងការ​កេង​ប្រវ័ញ្ច​។ អ្នក​ចូល​រួម​បាន​ធ្វើលំហាត់​ក្នុងការ​ពិនិត្យ​ប្រកប​ដោយ​ការ​រិះគន់​ លើ​កត្តានានា​​ក្នុង​ បរិស្ថាន​​ទេសចរណ៍​ដែលអាច​ជួយ​ជម្រុញ​ការ​រំលោភ​បំពាន​ឲ្យ​កើត​មានឡើង ក៏​ដូច​ជា​គិត​ពី​​តួនាទី​របស់វិស័យ​ទេសចរណ៍​នៅក្នុង​ការ​កាត់​បន្ថយ​ហានិភ័យនៃ​គ្រោះថ្នាក់​របស់​កុមារ​ឲ្យ​នៅ​ជា​អប្បរមា។ វាគ្មិនដែល​ត្រូវ​បាន​​អញ្ជើញ​ឲ្យ​ចូលរួមគឺលោក Willem Niemeijer សហ​ស្ថានិក និង CEO របស់​ក្រុមហ៊ុន Khiri Travel បាន​និយាយអំពី “ការធ្វើ​ឲ្យ​សហគមន៍​ចូល​រួម​ទទួល​​ធន​ធាន​​ដែល​​វិស័យ​ទេសចរណ៍នាំយក​មក​”។ …

kh
April 11, 2013

ការប្តេជ្ញាចិត្ត​របស់ Intrepid Travel​ ដើម្បី​ការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍

ការជួយ​ការពារកុមារ​​ឲ្យ​រួចផុតពី​ការរំលោភ​បំពាន​ បានក្លាយជា​ការប្តេជ្ញាចិត្ត​ស្នូល​របស់​ក្រុមហ៊ុន​ធ្វើដំណើរ​​កម្រិត​សកល​លោកឈ្មោះ Intrepid Travel ចាប់តាំងពី​​ពេល​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​ផ្នែក​ការធ្វើ​ដំណើរ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ ១៩៨៩ មក។ ក្រុមហ៊ុន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ជាង ១២០ ទូទាំង​ពិភពលោក ហើយ​ទទួល​យក​អ្នកធ្វើដំណើរ​ជិត ១០០ ០០០ នាក់ ជារៀងរាល់ឆ្នាំ។ ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ (CST) បាន​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​ផ្នែក​ការធ្វើដំណើរ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន Intrepid ឈ្មោះ Jane Crouch (JC) ដើម្បី​ស្វែង​យល់​ថាតើ​មាន​កត្តា​​អ្វីខ្លះ​​ដែល​បាន​ជម្រុញ​ក្រុមហ៊ុន​​នេះ​ឲ្យ​ចាត់ទុក​ការ​ការពារ​កុមារ​ជាអាទិភាព​គន្លឹះ​មួយ​​នៅក្នុង​ការប្រតិបត្តិការ​ការងារ​របស់ខ្លួន។ CST: ​តើហេតុ​ដូចម្តេច​បានជា​ក្រុមហ៊ុន Intrepid មាន​លក្ខណៈ​សកម្ម​យ៉ាង​ខ្លាំងលើ​បញ្ហាការ​ការពារ​កុមារ? JC: កាលពី​ពេល​​ក្រុមហ៊ុន Intrepid ទើប​ចាប់​ប្រតិបត្តិការ​ដំបូង បុគ្គលិកនៅ​ថ្នាក់​ ​មូលដ្ឋាន​របស់​យើង ជាពិសេស​គឺ​ប្រធាន​ក្រុម​ (​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៣០០ នាក់​ក្នុង​តំបន់អាស៊ី) បាន​មើលឃើញ​​ពី​ភាព​ងាយរងគ្រោះ​របស់​កុមារ​នៅ​តាម​កន្លែង​​ទេសចរណ៍​ និង​​បានឃើញ​ផ្ទាល់ភ្នែក​នូវ​អាកប្បកិរិយា​គួរឲ្យ​បារម្ភ​មួយចំនួនរបស់​​ភ្ញៀវ​បរទេស ហើយ​មានភ្ញៀវ​បរទេស​មួយចំនួន​បានកេងប្រវ័ញ្ច​លើកុមារ​ថែមទៀតផង។ ជារឿយៗ ពួកគេ​បាន​សង្កេត​ឃើញ​មាន​កុមារ​ក្មេងៗ​​ធ្វើការ​នៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ ដូចជា៖ លក់ផ្កា កាត​ប៉ុស្តាល់ និង​គ្រឿង​អលង្ការ​ក្នុង​ប្រទេស​វៀតណាម។ សុំទានតាម​ចិញ្ចើម​ថ្នល់​ក្នុង​ប្រទេស​ឡាវ។ ធ្វើការ​ក្នុង​ក្លឹប​រាត្រីនៅ​​តំបន់​មាន​កិត្តនាម​​ល្បីរន្ទឺ​​ផ្នែក​ពេស្យាចារ​ក្នុង​ប្រទេស​ថៃ។ ធ្វើការ​សម្តែង​​ជូនភ្ញៀវ​ទេសចរណ៍ក្នុង “​មណ្ឌល​កុមារ​កំព្រា” ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​អំពី​បញ្ហា​ប្រឈម​របស់កុមារទាំងនោះ។ ពួកគេ​ចាប់ផ្តើម​មានឆន្ទៈ​ចង់​ជួយ​បង្កើត​បរិស្ថាន​ទេសចរណ៍​កាន់តែ​ប្រសើរ​សម្រាប់​កុមារ​ទាំងនោះ​ ដើម្បី​ធានា​ថា …

kh
March 11, 2013

បណ្តាញ​ទូរស័ព្ទ​ជំនួយ​ឥត​គិតថ្លៃ​សម្រាប់​កុមារ​​កម្ពុជា​ពង្រីក​ដល់ ២៤ ម៉ោង

​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា​ – ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៣។ នា​ថ្ងៃ​នេះ បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា​ ពង្រីកម៉ោង​ដំណើរការ​សេវា​ទូរស័ព្ទ​​ជំនួយ​ឥត​គិតថ្លៃ​លេខ ១២៨០ ​របស់​ខ្លួន​ពី​ ១៣,៥ ម៉ោង ដល់​ម៉ោង ២៤ ម៉ោង ។ ការពង្រីក​នេះ ​នឹង​ឆ្លើយតប​តម្រូវ​ការ​​​ទទួល​បាន​សេវា​គាំទ្រ​ផ្លូវ​ចិត្ត​នៅពេល​យប់ ពោល​គឺ​ជា​ពេល​ដែល​​កុមា​រ និង​យុវជន​ជាច្រើន​អាច​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ទំនាក់​ទំនង​​តាមទូរស័ព្ទ​មករក​អ្នកប្រឹក្សា​​យោបល់​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា។ ជាងនេះ​ទៀត មាន​បញ្ហា​ជា​ច្រើន​កើតឡើង​នៅ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​កុមារ និង​យុវជនត្រូវ​​ការ​ជំនួយ។ លោកជំទាវ ខៀវ បូរី ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា និង​​ជា​អគ្គលេខាធិការ​​​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ (CNCC) បានកោតសសើរ​​យ៉ាងខ្លាំង​ចំពោះ​វិធីសាស្រ្ត​បែបសិទ្ធិ​កុមារ​ ដែល​មាន​នៅ​ក្នុង​​ការបើកឲ្យមាន​​សេវា​ ២៤ ម៉ោង​នេះ។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា “ការពង្រីក​សេវា​ដល់ ២៤ ម៉ោង ផ្តល់​អត្ថបយោជន៍​យ៉ាង​ច្រើន​ដល់​កុមារ និង​យុវជន​ ជាពិសេស​គឺ​សិទ្ធិ និង​ការ​ការពារ​ចំពោះ​កុមារ។ បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា គឺជា​​សម្លេង​របស់​កុមារ​។ កុមារ​ យុវជន និង​មនុស្ស​ធំ​ដែល​ចាប់​អារម្មណ៍ [ពេលនេះ] អាចទូរស័ព្ទ​សុំ​ជំនួយ​បាន​គ្រប់​ពេលវេលា​ទាំងអស់”។ អ្នកនាង​ …

kh
January 23, 2013

អាជីវកម្ម និងសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ – ការចាប់ផ្ដើមនៃធនធានឧស្សាហកម្ម

យើងខ្ញុំមានក្តីរីករាយសូមប្រកាសនូវការចាប់ផ្ដើម ផ្នែកឧស្សាហកម្មនៃ ក្នុងថ្ងៃនេះ។ មិនថាអ្នកជាអ្នកជំនួញជាលក្ខណៈបុគ្គល អាជីវកម្មខ្នាតតូច ឬក្រុមហ៊ុនធំក៏ដោយ ក៏មានជំហានសាមញ្ញៗដែលអ្នកអាចធ្វើដើម្បីការពារកុមារងាយរងគ្រោះ ឲ្យកាន់តែប្រសើរឡើងនៅតាមតំបន់គោលដៅទេសចរណ៍ព្រមទាំងអាចអូសទាញអតិថិជនគុណភាពខ្ពស់ដែលយកចិត្តទុកដាក់ ចំពោះកន្លែងដែលពួកគេទៅទស្សនា។ ផ្នែកឧស្សាហកម្មនេះផ្ដល់នូវព័ត៌មានស្ដីពីសកម្មភាពសាមញ្ញៗ និងចំណាយប្រាក់តិចដែលអាជីវកម្មរបស់អ្នកអាចយកទៅអនុវត្តបាន។ សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ធ្វើឲ្យអាជីវកម្មមានលក្ខណៈល្អ។ អតិថិជន អ្នកវិនិយោគទុន និងដៃគូជំនួញចូលចិត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវដែលរក្សាសុវត្ថិភាពកុមារពីការរំលោភបំពាន។ ការស្រាវជ្រាវរបស់យើងបង្ហាញថា ៖ ៥៧,១%នៃអ្នកដំណើរមកកាន់តំបន់នេះ (កម្ពុជា ឡាវ ថៃ ឬវៀតណាម) បានឃើញសកម្មភាពមួយចំនួនដែលធ្វើឲ្យពួកគេគិតថាកុមារកំពុងប្រឈមនឹងការរំលោភបំពាន។ ៨៤,៨%នៃអ្នកដំណើរចង់បានព័ត៌មានបន្ថែមស្ដីពីរបៀបការពារកុមារពីការកេងប្រវ័ញ្ច។ ៩៤,៨% និយាយថាគោលនយោបាយអាជីវកម្មដែលការពារកុមារនឹងជះឥទ្ធិពលជាវិជ្ជមានដល់ទម្លាប់ទិញរបស់ពួកគេ។ ជាការច្បាស់ណាស់ដែលថាបទពិសោធន៍អ្នកដំណើរ (រួមទាំងបទពិសោធណ៍អវិជ្ជមានដូចជា 
ការយល់ឃើញថាមានការរំលោភបំពានលើកុមារ) អាចមានផលប៉ះពាល់ដ៏សំខាន់ដល់កេរ្តិ៍ឈ្មោះនៃតំបន់គោលដៅទេសចរណ៍ និងអាចប៉ះពាល់ដល់អត្រាមកទស្សនារបស់ភ្ញៀវទេសចរ។ អ្នកដំណើរ និងភ្ញៀវទេសចរ 
អន្ទះសារដើម្បីគាំទ្រដល់អាជីវកម្មដែលប្រតិបត្តិតាមគោលនយោបាយសុវត្ថិភាពកុមារដែលអភិវឌ្ឍបានយ៉ាងល្អ និងអនុវត្តតាមបានយ៉ាងខ្ជាប់ខ្ជួន។ ចូរជួយលើកស្ទួយអាជីវកម្មរបស់អ្នកដោយក្លាយខ្លួនជាអ្នកដឹកនាំក្នុងសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ សូមចូលទៅមើល ផ្នែកឧស្សាហកម្ម និងចាប់ផ្ដើមធ្វើសកម្មភាពនៅថ្ងៃនេះ។

kh
January 11, 2013

អង្គការទេសចរណ៍ពិភពលោក (UNWTO)

ជាមួយនឹងតួលេខភ្ញៀវទេសចរជាង១០០០លាននាក់បានឆ្លងកាត់ព្រំដែនអន្តរជាតិក្នុងឆ្នាំ២០១២ វិស័យទេសចរណ៍គឺពិតជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចសាកលលោក ដែលនាំមកនូវការរីកចម្រើន និងយល់ដឹងពីវប្បធម៌ទូទាំងពិភពលោក។ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យនេះជារឿយៗមានលក្ខណៈមិន សមស្របដែលផ្ដល់នូវផលអាក្រក់ដូចជាការរំលោភបំពានលើកុមារជាដើម។ ជាការចាំបាច់ត្រូវចងចាំថាវិស័យទេសចរណ៍មានសក្ដានុពលដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាព។ វាក៏ជាការសំខាន់ផងដែរ ដែលត្រូវទទួលស្គាល់ថាគេអាចដោះស្រាយបញ្ហាការកេងប្រវ័ញ្ចបានទាល់តែប្រើប្រាស់វិធីសាស្ត្រពហុវិស័យ។ UNWTOជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ប្ដេជ្ញាជំរុញសកម្មភាពសហ-ប្រតិបត្តិការលើវិស័យការពារកុមារ។ យើងគាំទ្រភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន លើកកម្ពស់កិច្ច-សហប្រតិបត្តិការរវាងប្រទេសដើមកំណើតរបស់ភ្ញៀវទេសចរ និងប្រទេសគោលដៅទេសចរណ៍ និងទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងឧស្សាហកម្មទេសចរណ៍ និងសង្គមស៊ីវិល។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងអន្តរជាតិរបស់ UNWTO “ហាមមិនឲ្យការរំលោភបំពានលើកុមារធ្វើដំណើរ” បានចាប់ផ្ដើមនៅឆ្នាំ២០០៨ ក្រោមកិច្ចសហការជាមួយដៃគូពហុវិស័យជាច្រើន។ ដូចគ្នានេះដែរ ជាងមួយទសវត្សនេះ UNWTO បានសម្របសម្រួល បណ្ដាញទេសចរណ៍ពិភពលោកការពារកុមារ (ពីមុនមានឈ្មោះថា កងប៉ូលីសពិសេសសម្រាប់ការពារកុមារក្នុងវិស័យទេសចរណ៍) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនការយល់ដឹងពីការរំលោភបំពានលើកុមារក្នុងវិស័យ ទេសចរណ៍ ព្រមទាំងបង្ការ និងរាយការណ៍ករណីរំលោភបំពាន (ការកេងប្រវ័ញ្ចផ្លូវភេទ ពលកម្មកុមារ និងការជួញដូរ)។ ឧទាហរណ៍ តាមរយៈការកំណត់ស្តង់ដារការពារកុមារ កសាងសមត្ថភាព និងលើក-កម្ពស់ការយល់ដឹងអំពីហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារក្នុងឧស្សាហកម្មទេសចរណ៍។ បណ្ដាញនេះ ប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃឯកសារគោលនយោបាយគោលរបស់ UNWTO មានឈ្មោះថា ក្រមសីលធម៌គោលសម្រាប់វិស័យទេសចរណ៍ ជាផែនទីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។ បណ្ដាញនេះប្រកាសយ៉ាងច្បាស់ថា “ការកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាព ពិសេសលើកុមារ ប៉ះពាល់ដល់គោលបំណងមូលដ្ឋាននៃវិស័យទេសចរណ៍ និងជាចំណុចអវិជ្ជមាននៃវិស័យទេសចរណ៍” …

kh
November 6, 2012

អ្នកដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ចង់ទទួលបានការ
អប់រំពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម និងធ្វើដំណើរក្នុងតំបន់នេះ ចង់ទទួលការអប់រំឲ្យកាន់តែប្រសើរអំពីសុវត្ថិភាពកុមារក្នុងវិស័យ​ទេសចរណ៍។ នេះបើតាមរបាយការណ៍ចេញដោយគម្រោងកុមារភាព ផ្នែកបង្ការ ដែលជាគំនិតផ្ដួចផ្ដើម​នៃ​ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលអនុវត្តដោយអង្គការទស្សនៈពិភពលោក។ របាយការណ៍ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ៖ ឥរិយាបថរបស់ភ្ញៀវទេសចរ” ដែលបានចេញ​ផ្សាយនៅថ្ងៃនេះស្របគ្នានឹងការប្រារព្វទិវាទេសចរណ៍ពិភពលោក បង្ហាញនូវលទ្ធផលនៃការស្ទាបស្ទង់មតិតាមអ៊ីនធឺណេតលើអ្នកដំណើរ ដែលសុំឲ្យ​អ្នក​ដំណើរដែលធ្វើដំណើរថ្មីៗមកកាន់តំបន់អាស៊ី​អាគ្នេយ៍ចែករំលែកនូវបទពិសោធន៍របស់ពួកគេចំពោះអន្តរកម្មជាមួយកុមារ និងការយល់ដឹងពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។  លើសពីពាក់កណ្ដាល (៥៧,១%) នៃអ្នកចូលរួមការស្ទាបស្ទង់មតិជ្រើសរើសដោយខ្លួនឯងលើសពី៣០០នាក់ មកពីប្រទេស៣៧ប្រទេស បានបង្ហាញថាពួកគេបានឃើញស្ថានភាពដែលពួកគេ​យល់ថាទាក់ទងនឹងការកេងប្រវ័ញ្ច ឬរំលោភបំពានលើកុមារ នៅពេលពួកគេធ្វើដំណើរនៅក្នុងតំបន់​នេះ។ ហើយ ៨៤,៨%នៃអ្នកចូលរួមការស្ទាបស្ទង់មតិលើកឡើងថាពួកគេចង់ដឹងបន្ថែមពីរបៀបការពារ​កុមារ និងបង្ការការកេងប្រវ័ញ្ចនៅពេលពួកគេធ្វើដំណើរ។  “បើទោះជាការកើនឡើងយ៉ាងលឿននៃវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍មានឥទ្ធិពលសេដ្ឋកិច្ច​យ៉ាងសំខាន់ដល់តំបន់នេះ ក៏វាបានបង្កើតនូវកត្តាអូសទាញដែលនាំឲ្យកុមារ និងគ្រួសាររបស់​ពួកគេបោះបង់នូវជីវភាពប្រពៃណី ដើម្បីស្វែងរកប្រាក់ចំណូលក្នុងតំបន់គោលដៅទេសចរណ៍ ដែលធ្វើ​ឲ្យពួកគេងាយប្រឈមនឹងការកេងប្រវ័ញ្ច និងរំលោភបំពាន” នេះជាសម្ដីរបស់លោកស្រី Aarti Kapoorអ្នកគ្រប់គ្រងកម្មវិធីនៃគម្រោងកុមារភាព ផ្នែកបង្ការ សម្រាប់អង្គការទស្សនៈពិភពលោក។  បើទោះជាភ្ញៀវទេសចរជាច្រើនមានការយល់ដឹងពីស្ថានភាពកេងប្រវ័ញ្ចកុមារក្នុងតំបន់​គោលដៅទេសចរណ៍ដែលពួកគេទស្សនា លទ្ធផលការស្ទាបស្ទង់មតិបង្ហាញថាអ្នកចូលរួមភាគច្រើនយល់ថាពួកគេមិនដឹងពីជំហានដែលត្រូវធ្វើដើម្បីនាំមកនូវភាពខុសប្លែក ដើម្បីរក្សាសុវត្ថិភាពកុមារ។ ភ្ញៀវទេសចរជាច្រើនបង្ហាញពីក្ដីបារម្ភជាខ្លាំងចំពោះកុមារងាយរងគ្រោះ ក្នុងបទពិសោធន៍ធ្វើដំណើររបស់ពួកគេ និងបញ្ជាក់ថាការដែលអាជីវកម្មមានគោលនយោបាយសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍នឹង​ជះផលប៉ះពាល់ជាវិជ្ជមានលើជម្រើសប្រើប្រាស់របស់ពួកគេនៅវិស្សមកាល។  បើតាមការសិក្សានេះ ភ្ញៀវទេសចរចង់ និងត្រូវការព័ត៌មានបន្ថែមស្ដីពីឥរិយាបថសុវត្ថិភាពកុមារ​សមស្រប និងការយល់ដឹងកាន់តែស៊ីជម្រៅពីអត្ថន័យនៃសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ លទ្ធផល​សំខាន់ៗផ្សេងទៀតបង្ហាញថា ភ្ញៀវទេសចរជាទូទៅមានក្ដីបារម្ភពីសុខុមាលភាពនៃកុមារក្នុងតំបន់​នេះ និងទទួលផលប៉ះពាល់ជាខ្លាំងពីបទពិសោធន៍ទាំងវិជ្ជមាន …

kh
August 17, 2012

ក្រសួងទេសចរណ៍កម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែង
ដើម្បីការពារកុមារក្នុងវិស័យទេសចរណ៍

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ក្រសួងទេសចរណ៍កម្ពុជា និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា ចេញប្រកាសនៅថ្ងៃនេះ នូវកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារក្នុងវិស័យទេសចរណ៍តាមរយៈគម្រោងកុមារភាពដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ។ គម្រោងកុមារភាពបានចងក្រងកម្លាំងរបស់អង្គការទស្សនៈពិភពលោក ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងអ៊ីនធឺប៉ូល ដើម្បីដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃការកេងប្រវ័ញ្ចផ្លូវភេទលើ កុមារក្នុងវិស័យទេសចរណ៍តាមវិធីសាស្ត្របង្ការ និងការពាររួមគ្នា។ អង្គការទស្សនៈពិភពលោកបានធ្វើការជាដៃគូជាមួយក្រសួងទេសចរណ៍តាំងពីឆ្នាំ២០០១ នៅពេលក្រសួងទេសចរណ៍បង្កើតជាលើកដំបូងនូវគណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ អង្គការទស្សនៈពិភពលោកបានចាត់តាំងគម្រោងកុមារភាព ផ្នែកបង្ការជាទីភ្នាក់ងារអនុវត្តដោយផ្អែកលើភាពជាដៃគូយូរអង្វែងជាមួយក្រសួងទេសចរណ៍ និងកំណត់ហេតុសកម្មភាពរបស់អង្គការទស្សនៈពិភពលោកក្នុងការការពារកុមារ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានក្លាយជាតំបន់គោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញមួយ។ ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថាកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២,៨លាននាក់ក្នុងឆ្នាំ២០១១ ដែលជាកំណើន១៥%បើធៀបនឹងឆ្នាំ២០១០។ “យើងដឹងថាតំបន់គោលដៅទេសចរណ៍អូសទាញកុមារងាយរងគ្រោះ និងគ្រួសារឲ្យស្វែងរកប្រាក់ចំណូល” នេះជាសម្ដីរបស់លោក ផង់ ចន្តា អ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់គម្រោងកុមារភាព ផ្នែកបង្ការ “នៅពេលវិស័យទេសចរណ៍កាន់តែរីកចម្រើន យើងចាំបាច់ត្រូវការអ្នករក្សាសុវត្ថិភាពដើម្បីធានាថាកុមារត្រូវបានការពារពីការរំលោភបំពានគ្រប់រូបភាព។ យើងមិនត្រឹមតែចង់ឲ្យវិស័យទេសចរណ៍មានសុវត្ថិភាពសម្រាប់បរិស្ថាន សុវត្ថិភាពសម្រាប់ វប្បធម៌ កេរ្តិ៍ដំណែល និងសហគមន៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ឲ្យវិស័យទេសចរណ៍មានសុវត្ថិភាពសម្រាប់កុមារទាំងអស់ ពិសេសកុមារដែលងាយរងគ្រោះបំផុត។” អង្គការទស្សនៈពិភពលោកសូមកោតសរសើរចំពោះការអ្នកដឹកនាំរបស់ក្រសួងទេសចរណ៍សម្រាប់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ ក្នុងភាពជាដៃគូជាមួយក្រសួងទេសចរណ៍ អង្គការ ទស្សនៈពិភពលោកនឹងធ្វើការជាមួយរដ្ឋាភិបាល និងវិស័យទេសចរណ៍ដើម្បីឲ្យកាន់តែយល់ដឹងពីភាពងាយរងគ្រោះនៃកុមារប្រឈមនឹងគ្រោះថ្នាក់ និងគាំទ្រដល់ការអនុវត្តទេសចរណ៍ប្រកបដោយទំនួលខុសត្រូវដែលផ្ដល់អាទិភាពដល់ការការពារកុមារ។ ប្រការនេះចាប់ផ្ដើមជាមួយសិក្ខាសាលារយៈពេលពីរថ្ងៃរបស់គណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ដែលបានផ្ដល់នូវផែនការការងារសម្រាប់សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ អង្គការទស្សនៈពិភពលោកក៏កំពុងធ្វើការតាមសហគមន៍ជាមួយកុមារី និងកុមារា ម្ដាយឪពុក និងអ្នកដឹកនាំសហគមន៍ដើម្បីកសាងនូវបណ្ដាញដ៏រឹងមាំប្រឆាំងនឹងការរំលោភបំពាន។

kh
September 27, 2011

ភ្ញៀវទេសចរណ៍ និងអាជីវកម្មកេងប្រវ័ញ្ចលើកុមារ

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១១ អ្នកដំណើរ និងអ្នកធ្វើការនៅបរទេសក្នុងប្រទេសថៃយល់ពីស្ថានភាពកុមារក្រីក្រច្បាស់។ កុមារីអាយុ៦ឆ្នាំអង្គុយយ៉ាងស្អាតបាតលើកន្ទេល លាបក្រែបបបូរមាត់យ៉ាងក្រហមស្រស់ ជាមួយនឹងស្ត្រីម្នាក់អង្គុយក្បែរ សុំទាន។ កុមារាអាយុ១២ឆ្នាំ លក់ស្កកៅស៊ូនៅម៉ោង១១យប់ក្នុងតំបន់កំសាន្តរបស់មនុស្សពេញវ័យ។ គេទាក់ទាញអ្នកដោយស្នាមញញឹម និងពាក្យរាក់ទាក់ជាភាសាអង់គ្លេសដ៏ពិរោះ។ ក្នុងស្ថានភាពដ៏ពិបាកទាំងនេះ អ្នកចង់ជួយ នៅពេលដែលក្ដីអាណិត និងភាពឆោតល្ងង់ប្រាប់អ្នកថាពិតជាមានអ្វីមិនស្រួល។ អ្នកចុងក្រោយក៏អាចឲ្យលុយបន្តិចបន្តួច ។ មិនថាអ្នកធ្វើអ្វីនោះទេ អ្នកនឹងមានអារម្មណ៍មិនស្រួលដោយសារអ្នកមិនបានជួយឲ្យមានភាពខុសប្លែកអ្វីឡើយដើម្បីជួយដល់ជីវិតនៃកុមារកំសត់នេះ។ ឥឡូវ សូមបញ្ចូលផ្នែកមួយទៀតទៅក្នុងគំនិតនេះ តើមានរឿងអ្វីកើតឡើង បើមនុស្សបន្ទាប់មកទៀតដែលកុមារទាំងនេះទៅរក ចង់បានអ្វីមួយជាកិច្ចតបស្នងសម្រាប់ប្រាក់៥០បាត របស់ពួកគេ? 
ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ខ្ញុំសូមជំរុញឲ្យអ្នកចំណាយពេលពិចារណាអំពីឥទ្ធិពលរបស់វិស័យទេសចរណ៍ចំពោះកុមារ និងរបៀបដែលយើងអាចរក្សាសុវត្ថិភាពកុមារ។ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃបន្តរីកចម្រើន បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ ក្នុងឆ្នាំ២០១០ មានភ្ញៀវទេសចរជាង១៦លាននាក់មកកាន់ដែនដីនៃស្នាមញញឹមនេះ ហើយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃមានបំណងទទួលភ្ញៀវទេសចរឲ្យបាន១៩,៥លាននាក់បន្ថែមក្នុងឆ្នាំ២០១២ ដើម្បីផ្ដល់នូវប្រាក់ចំណូលរួម ១,២ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ច្បាស់ណាស់ វិស័យទេសចរណ៍បន្តជាកម្លាំងជំរុញក្នុងប្រទេសថៃ និងត្រូវតែគ្រប់គ្រងឲ្យបានប្រុងប្រយ័ត្នចំពោះផលប៉ះពាល់សង្គម រួមទាំងកុមារផងដែរ។ នៅពេលដែលឧស្សាហកម្មធ្វើដំណើររីកចម្រើនយ៉ាងខ្លាំង ឱកាសសម្រាប់ការកេងប្រវ័ញ្ចលើកុមារក៏មានសក្ដានុពលកាន់តែខ្លាំងផងដែរ ប្រសិនបើគេមិនត្រួតពិនិត្យឲ្យបានដិតដល់ទេនោះ។ រដ្ឋាភិបាលថៃបានសហការយ៉ាងល្អជាមួយស្ថាប័នពង្រឹងច្បាប់អន្តរជាតិ លើការចងក្រងប្រវត្តិជនល្មើសរំលោភផ្លូវភេទកុមារ។ ប្រទេសថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងបន្តទៅមុខជានិច្ចលើផ្នែកការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងទសវត្សចុងក្រោយនេះ។ ក៏ប៉ុន្តែគេនៅតែបន្តរកឃើញករណីទាំងនេះនៅប្រទេសថៃ ក៏ដូចជាប្រទេសជិតខាង។ ទីកន្លែងទាក់ទាញភ្ញៀវទេសចរសំខាន់ៗដូចជាប៉ាតាយ៉ា និងពូកេត មិនត្រឹមតែអូសទាញអ្នកដំណើរប៉ុណ្ណោះទេ …

kh
September 26, 2011

ទិវាទេសចរណ៍ពិភពលោក ៖ “ចូរធ្វើសកម្មភាពបន្ថែមដើម្បីការពារកុមារក្នុងតំបន់
អាស៊ីអាគ្នេយ៍ពី​ការកេងប្រវ័ញ្ចផ្លូវភេទ”

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ ទីភ្នាក់ងារជំនួយអន្តរជាតិអង្គការទស្សនៈពិភពលោកបានព្រមានថានៅពេលដែលឧស្សាហកម្មទេសចរណ៍នៃតំបន់អាស៊ីអាគ្នេយ៍ រីកចម្រើនយ៉ាងខ្លាំងជាមួយនឹងកំណើនដ៏ច្រើននៃអត្រាមកទស្សនា មានកិច្ចការកាន់តែច្រើនដែលត្រូវធ្វើដើម្បីការពារកុមារងាយរងគ្រោះ ពីការកេងប្រវ័ញ្ចផ្លូវភេទដោយអ្នកដំណើរ។ ការព្រមាននេះ ដែលចេញផ្សាយនៅពេលដែលពិភពលោកប្រារព្វទិវាទេសចរណ៍ពិភពលោក (ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកញ្ញា) បានលេចជារូបរាងនៅពេលដែលព័ត៌មានចុងក្រោយបំផុតពីប្រទេសដូចជាប្រទេសថៃ បង្ហាញកំណើនចំនួនមកទស្សនាក្នុងអត្រាប្រចាំឆ្នាំ២៦% (អ្នកទស្សនាចំនួន ១១,១៧លាននាក់) ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១១។ សូម្បីប្រទេសដែលពីមុនគេមិនសូវស្គាល់ដូចជាប្រទេសឡាវ បានទទួលអ្នកទស្សនា២,៥លាននាក់កាលពីឆ្នាំមុន គឺស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ រីឯប្រទេសវៀតណាមបានទទួលអ្នកទស្សនាចំនួន៥លាននាក់។ អង្គការទស្សនៈពិភពលោកបានឲ្យដឹងថាបើទោះជាមានកំណើនចំនួនអ្នកមកទស្សនា និងផលវិបាកផ្ដល់គ្រោះថ្នាក់ដល់កុមារ ក៏អង្គការនេះជឿថាភ្ញៀវទេសចរប្រកបដោយទំនួលខុសត្រូវគឺជាផ្នែកនៃដំណោះស្រាយ។ បច្ចុប្បន្ន ទីភ្នាក់ងារនេះកំពុងព្យាយាមចុះបញ្ជីភ្ញៀវទេសចរក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឃ្លាំមើលសម្រាប់សុវត្ថិភាព និងការការពារកុមារនៅពេលពួកគេធ្វើដំណើរមកកាន់តំបន់នេះ ហើយទីភ្នាក់ងារនេះនឹងសុំឲ្យឧស្សាហកម្មធ្វើដំណើរ និងប្រតិបត្តិករទេសចរណ៍ចូលរួមក្នុងការបង្កើតនូវ បរិយាកាស “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” ។ គោលបំណងគឺដើម្បីធ្វើឲ្យប្រព័ន្ធអេកូទេសចរណ៍ទាំងមូលកាន់តែមានសុវត្ថិភាពសម្រាប់កុមារងាយរងគ្រោះក្នុងប្រទេសម្ចាស់ផ្ទះ។ រដ្ឋាភិបាលនៃប្រទេសតំបន់ទន្លេមេគង្គបានបញ្ចេញការប្ដេជ្ញាដ៏ខ្លាំងក្លាដើម្បីបញ្ចប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពិសេសតាមរយៈការប្រុងប្រយ័ត្នចំពោះជនល្មើសបរទេស។ ក្នុងកិច្ចបន្តគាំទ្រដំណើរការនេះ អង្គការទស្សនៈពិភពលោកជឿជាក់ថា វិធីសាស្ត្រ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” គាំទ្រដល់គោលបំណងរបស់រដ្ឋាភិបាលនៃប្រទេសតំបន់ទន្លេមេគង្គដែលស្វាគមន៍អ្នកមកទស្សនាប្រទេសខ្លួន ព្រមទាំងធានាដល់សុវត្ថិភាពរបស់កុមារម្ចាស់ស្រុក។ អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍របស់អង្គការទស្សនៈពិភពលោក លោកស្រី Aarti Kapoor បានមានប្រសាសន៍ថា ៖ “សូមអរគុណដល់សកម្មជនបៃតងដែលធ្វើឲ្យភ្ញៀវទេសចរបានយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃ វិស័យទេសចរណ៍លើបរិស្ថាន និងធ្វើឲ្យអាជីវកម្មទេសចរណ៍ចូលរួមក្នុងការថែរក្សាបរិស្ថាន។ យើងត្រូវការវិធីសាស្ត្រដូចគ្នានេះចំពោះការការពារកុមារ។ ភ្ញៀវទេសចរត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ពួកគេដែលអាចធ្វើឲ្យកុមារប្រឈមនឹងគ្រោះថ្នាក់ និងធ្វើយ៉ាងណាឲ្យអាជីវកម្មទេសចរណ៍ មានសុវត្ថិភាពសម្រាប់កុមារ។” ក៏ប៉ុន្តែ លោកស្រីបានមានប្រសាសន៍ថាបញ្ហានេះមានភាពស្មុគស្មាញ …

kh

kh